Hattha top Banner

ទីក្រុងឡុងដ៍គ្រោងសាងសង់អគារខ្ពស់កប់ពពកជិត៦០០អគារបន្ថែមទៀត ក្នុងរយៈពេល១០ឆ្នាំខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារខ្ពស់ៗកប់ពពកជិត៦០០អគារទៀត គ្រោងនឹងសាងសង់នៅទូទាំងទីក្រុងឡុងដ៍ ដែលធ្វើឱ្យរាជធានីរបស់ប្រទេសអង់គ្លេសមួយនេះមានសោភ័ណភាពដូចជាសង្កាត់ Manhattan នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

ជាក់ស្តែង ក្រុមហ៊ុន New London Architecture (NLA) បានអះអាងថា អគារចំនួន៥៨៣អគារ ដែលមានកម្ពស់ជាង២០ជាន់ នឹងលេចរូបរាងឡើងជាបន្តបន្ទាប់គ្នា ក្នុងទីក្រុងឡុងដ៍ នារយៈពេលមួយទសវត្សរ៍ខាងមុខ។កំណើននៃការសាងសង់អគារខ្ពស់ៗត្រូវបានជំរុញដោយតម្រូវការការិយាល័យ និងលំនៅដ្ឋាន ព្រមទាំងការវិនិយោគនៅក្រៅប្រទេស។London to become 'Manhattan-on-Thames' with 600 skyscrapers set to be built  | UK News | Metro Newsតួលេខខាងលើនេះបានកើនឡើងទ្វេរដង បើប្រៀបធៀបទៅនឹងការសាងសង់អគារខ្ពស់កប់ពពក បានត្រឹមតែ២៧០អគារប៉ុណ្ណោះ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ផែនការនេះត្រូវបានលើកឡើង បន្ទាប់ពីក្រុមប្រឹក្សា Southwark បានសម្រេចអនុម័តឱ្យសាងសង់ប៉មចំនួន៣ ដែលនឹងបង្កើតបានជាបណ្តុំអគារខ្ពស់កប់ពពកថ្មីមួយទៀតនៅទីក្រុងឡុងដិ៍។

លោក Peter Murray សហស្ថាបនិកក្រុមហ៊ុន New London Architecture (NLA) បានលើកឡើងថា “សំណង់អគារខ្ពស់ៗបានផ្លាស់ប្តូរមុខមាត់ទីក្រុងឡុងដ៍យ៉ាងខ្លាំងក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ហើយសំណង់អគារនឹងបន្តរីកស្គុះស្គាយក្នុងរយៈពេល១០ខាងមុខ”។

លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា “ចំនួនប្រជាជននៅទីក្រុងឡុងដ៍នឹងបន្តកើនឡើងដល់កម្រិតលើស១០លាននាក់នៅចុងទសវត្សរ៍នេះ។ យើងនៅតែត្រូវការអគារខ្ពស់ៗ ហើយក្រុមហ៊ុន NLA នឹងបន្តតាមដានយ៉ាងដិតដល់ចំពោះអ្វីដែលកំពុងកើតឡើង”។

ក្នុងចំណោមអគារខ្ពស់ៗជាច្រើន គេសង្កេតឃើញថា ក្នុងនោះ អគារ Shard គឺជាអគារដ៏ពេញនិយមសម្រាប់ប្រជាជនរស់នៅទីក្រុងឡុងដ៍។ នេះបើយោងតាមរបាយការណ៍ ដែលមានចំណងជើងថា “London’s Growing Up: A Decade of Building Tall” ។

បច្ចុប្បន្ន អគារ The Shard មានកំពស់៣១០ម៉ែត្រ គឺជាអគារដែលខ្ពស់ជាងគេបំផុតនៅក្នុងចក្រភពអង់គ្លេស ហើយក៏ជាអគារខ្ពស់បំផុតនៅក្នុងសហភាពអឺរ៉ុប រហូតដល់ប្រទេសអង់គ្លេសដកខ្លួនចេញពីសមាជិកភាពរបស់ EU កាលពីខែមករា ឆ្នាំ២០២០៕ប្រភព:metro.co.uk៕

LEAVE A REPLY

Please enter your comment!
Please enter your name here