ដោយ វុត្ថា
ក្រចេះ៖ ស្ថានភាពសេដ្ឋកិច្ចនៃប្រទេសទាំង ៣ មានភាពល្អប្រសើឡើងរវាងប្រទេសកម្ពុជា-ឡាវ-វៀតណាមដោយទំហំផលជាតិសរុបក្នុងស្រុក (ផ.ស.ស) បានកើនឡើងពី ៣៣ ពាន់លានដុល្លារអាមេរិក ដល់ ២៦០ពាន់លានដុល្លារ។
លោក នុត អ៊ុនណែរាំ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានថ្លែងនៅក្នុងសន្និសីទស្តីពីការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ លើកទី១២ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV DTA)កាលពីពេលថ្មីៗនេះ ថាក្រោយពេលដែលចាប់ផ្តើមបង្កើតតំបន់ត្រីកោណឃើញថាស្ថានភាពសេដ្ឋកិច្ចប្រទេសបីកម្ពុជា-ឡាវ-វៀតណាម កាន់តែមានលក្ខណៈល្អប្រសើរដោយមុនពេល ដោយ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដោយមុនពេលនោះមានត្រឹមតែ តែ៣៣ ពាន់លានដុល្លារអាមេរិក ប៉ុន្តែនាពេលបច្ចុប្បន្ន ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសទាំងបីបានកើនឡើងដល់ ២៦០ ពាន់លានដុល្លារអាមេរិក ហើយកម្រិតចំណូលក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។
លោកបន្តថា ផ្តើមចេញពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ប្រទេសទាំងបីបានបន្តពូនផ្តុំទំនាក់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតទំាងនៅក្នុងក្របខណ្ឌតំបន់ អនុតបន់ និងត្រីភាគី។
លោកបន្តទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងស្និតស្នាលនេះ បានធ្វើឲ្យតំបន់ត្រីកោណអភិវឌ្ឍន៍ប្រែមុខមាត់ថ្មីពីតំបន់ដែលធ្លាប់តែមានការអភិវឌ្ឍន៍តិចតួចបំផុត ទៅជាតំបន់ដែលមានសក្តានុពល និងកាលានុវត្តភាព នៃការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
លោកបន្ថែមថា ក្រមខណ្ឌកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ត្រូវបានបង្កើតតាំងពីឆ្នាំ ១៩៩៩ មកម្លេះ ដោយរដ្ឋាភិបាលនៃប្រទេសទាំងបី ក្នុងទិសដៅជំរុកិច្ចអភិវឌ្ឍន៍នៅក្នុងតំបន់ត្រីកោណ និងសម្រេចឲ្យបានចក្ខុវិស័យក្នុងការកែប្រែក្លាយតំបន់នេះឲ្យក្លាយជាតំបន់ប្រមូលផ្តុំសេដ្ឋកិច្ចតែមួយដ៏មានសសក្តានុពលនៅក្នុងមហាអនុតំបន់មេគង្គ ក៏ដូចជាក្នុងតំបន់អាស៊ានប្រកបដោយថាមវ័ន្តភាព។
ជាមួយគ្នានោះ រដ្ឋមន្ត្រីនៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម បានកត់សម្គាល់ទំហំវិនិយោគរបស់ប្រទេសវៀតណាមនៅកម្ពុជានៃ CLV DATA ចំនួន ៤៩ គម្រោង ដែលមានទឹកប្រាក់ ១,៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក និងកិច្ចប្រឹងប្រែងរបស់កម្ពុជា និងវៀតណាម ក្នុងការទាក់ទាញវិនិយោគថែមទៀត តាយរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការយកពន្ធត្រួតគ្នា និងការលុប់បំបាត់សារពើពន្ធទាក់ទងប្រាក់ចំណូលកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៨ ខណៈឡាវ កំពុងផ្លាស់ប្តូរទស្សនៈលើបញ្ហានេះ។
បន្ថែមពីនេះ ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត កម្ពុជា បានធ្វើប្រតិភូកម្មសេវាចេញវិញ្ញាបណបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ឌី (D) ដល់មន្ទីរពាណិជ្ជកម្មនៅតាមបណ្តាខេត្តជាប់ព្រុំដែនចំនួន ៩ ដូចជាប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ និងស្ទឹងត្រែង៕