ដោយ: គង់ លាងហួរ
អន្តរជាតិ: អាជ្ញាធរព្រែកជីកប៉ាណាម៉ា កំពុងពិភាក្សាជាមួយបណ្តាក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិរាវ (LNG) របស់អាមេរិកអំពីវិធីសាស្ត្រ ដើម្បីបំពេញឱ្យទាន់កំណើន នៃតម្រូវការឆ្លងកាត់របស់នាវាដឹកទំនិញ ខណៈកម្រិតទឹកបានស្ទុះងើបឡើងវិញ បន្ទាប់ពីជួបគ្រោះរាំងស្ងួតក្នុងរយៈពេលវែង។
ជាធម្មតា ក្រុមហ៊ុនអាមេរិកបានបញ្ជូននាវាឆ្លងកាត់ ព្រែកជីកប៉ាណាម៉ា ដើម្បីនាំចេញឧស្ម័នធម្មជាតិរាវ(LNG)របស់ខ្លួន ទៅកាន់តំប ន់អាស៊ីតាមរយៈមហាសមុទ្រប៉ាស៊ីហ្វិក។
-->
ប៉ុន្តែចាប់តាំងពីកម្រិតទឹក បានធ្លាក់ចុះកាលពីឆ្នាំមុន អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានបង្ខំចិត្តកាត់បន្ថយចំនួននាវា ឆ្លងកាត់ប្រចាំថ្ងៃ ដែលនាំឱ្យក្រុមហ៊ុនជាច្រើន ស្វែងរកផ្លូវជំនួសដែលមានតម្លៃថ្លៃ ឬប្រើពេលយូរជាងនេះ។
យ៉ាងណាមិញ លោក Ricaurte Vasquez អ្នកគ្រប់គ្រងចាត់ ចែងព្រែកជីកប៉ាណាម៉ា បានថ្លែងប្រាប់កាសែត Reuters ថា “បន្ទាប់ពីមានការកើនឡើងនៃទឹកភ្លៀង ដែលបានបង្កើនកម្រិតទឹក ភាពតាន តឹងបានចាប់ផ្តើមធូរស្រាល ហើយព្រែកជីកកំពុងពិនិត្យមើលឱកាសនាពេលអនាគត”។
លោកបានបញ្ជាក់ថា អាជ្ញាធរព្រែកជីកប៉ាណាម៉ា ប្រហែលជាត្រូវកែប្រែចំណាត់ការរបស់ខ្លួន ដោយអនុញ្ញាតឱ្យនាវាដឹកឧស្ម័នឆ្លងកាត់ កាន់តែច្រើនឡើងវិញ។ ដូច្នេះ រដ្ឋបាលកំពុងធ្វើការស្ទង់មតិទៅលើក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ ដើម្បីស្ទាបស្ទង់អំពីតម្រូវការរបស់ពួកគេ។
ទន្ទឹមនឹងនេះ អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានស្នើសុំសាងសង់អាងស្តុកទឹក ដើម្បីបង្កើតជាដំណោះស្រាយ ក្នុងករណីខ្វះខាតទឹក ដោយសារការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែគិតមកទល់ពេលនេះ រដ្ឋាភិបាលប៉ាណាម៉ា មិនទាន់សម្រេចផ្តល់សម្បទាន តំបន់សម្រាប់សាងសង់អាងស្តុកទឹកនៅឡើយទេ។
លោក Jose Raul Mulino ប្រធានាធិបតីប៉ាណាម៉ាទើបជាប់ឆ្នោតថ្មី បានបញ្ជាក់ប្រាប់កាសែត Reuters កាលពីពេលថ្មីៗនេះថា លោកនឹងខិតខំ ដើម្បីពន្លឿនការអនុម័តទាំងនោះ ខណៈលោក Mulino នឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី១ ខែកក្កដាខាងមុខ៕ប្រភព: Reuters៕