Hattha top Banner

ដំណឹងល្អ: ការវិនិយោគអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកអាចនឹងស្ទុះងើបឡើងវិញនៅចុងឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការវិនិយោគអចលនទ្រព្យ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះ មុនពេលស្ទុះងើបឡើងវិញ នៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៥ខាងមុខ ដោយសារការពន្យារពេលនៃការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន ប្រឹក្សាអចលនទ្រព្យ CBRE ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ការវិនិ យោគ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ១៤ភាគរយ ដល់ទំហំទឹកប្រាក់២៤ពាន់លានដុល្លារ កាលពីត្រីមាសទី១ ខណៈកម្រិតអត្រាការប្រាក់ដ៏ខ្ពស់ បានធ្វើឱ្យតម្លៃអចលនទ្រព្យពាណិជ្ជកម្មកើនឡើង។

វិនិយោគិនភាគច្រើននៅក្នុងតំបន់ ជាពិសេសមូលនិធិអចលនទ្រព្យ ក្រុមហ៊ុនអចលនទ្រព្យ និងធនាគារ បានសម្រុកលក់ចេញអចលនទ្រព្យរបស់ពួកគេ ជាជាងការទិញអចលនទ្រព្យទុក។ ការស្ទង់មតិនេះ បានធ្វើឡើងទៅលើអ្នកវិនិយោគ ចំនួន១៣៦នាក់នៅក្នុងតំបន់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែមេសា។

ការវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសជប៉ុន ឥណ្ឌា និងសិង្ហបុរីនៅតែមានភាពរឹងមាំ ខណៈទីផ្សារក្នុងប្រទេសផ្សេងទៀត នឹងស្ទុះងើបឡើងវិញនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ជាក់ស្តែងការស្ទុះងើបឡើងវិញត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមចេញពីប្រទេសកូរ៉េខាងត្បូង និងតំបន់ប៉ាស៊ីហ្វិក បន្ទាប់មកគឺប្រទេសចិន។

លោក Henry Chin ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE នៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើកថា “អត្រាការប្រាក់ក្នុងតំបន់បានហក់ឡើង ដល់កំពូលរួចទៅហើយ ខណៈសម្ពាធហិរញ្ញវត្ថុកំពុងថយចុះ។ ចំណែក ទីផ្សារអចលនទ្រព្យប្រណីតៗ ដែលស្ថិតនៅក្នុងទីតាំងស្នូលសំខាន់ៗ និងសណ្ឋាគារ នៅតែមានតម្រូវការ”។លោក Greg Hyland ប្រធានទីផ្សារមូលធនរបស់ក្រុមហ៊ុនCBRE ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ថា “វិនិយោគិនគួរតែកំណត់គោលដៅទិញអចលនទ្រព្យ នៅឆមាសទីពីរនៃឆ្នាំនេះ ហើយផ្តោតលើអចលនទ្រព្យប្រណីតៗ ព្រោះបុគ្គល ឬអង្គភាពអាជីវកម្មដែលត្រូវការលក់អចលនទ្រព្យជាបន្ទាន់ នឹងប្រកាន់ជំហរបត់បែនជាងមុន នៅពេលអ្នកទិញសាកសួរអំពីតម្លៃ”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here