Hattha top Banner

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅល្ងាចថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅល្ងាចថ្ងៃពុធនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលជាសូចនាករដ៏សំខាន់អាចចង្អុលបង្ហាញពីគោលនយោបាយរបស់ធនាគារFed។

តម្លៃមាស Spot Gold បានងើបឡើង០,៦៥%ដល់២៣៧៣,៣២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៣ភាគរយដល់២.៣៦៣ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:០០នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញនេះ តម្លៃមាស Spot Gold បានងើបឡើងដល់២៣៥៧,៩៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើងដល់២៣៥៩,៩ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here