ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរសរុប១,៨លាននាក់ បានខ្ចីលុយធនាគារ និងមីក្រូហិរញ្ញវត្ថុសរុបជាទឹកប្រាក់ មានប្រមាណជាង១៥ពាន់លានដុល្លារអាមេរិក។
នេះបើផ្អែកតាមរបាយការណ៍ចេញផ្សាយ ដោយការិយាល័យឥណទានកម្ពុជា Credit Bureau Cambodia។
ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរសរុប១,៨លាននាក់ បានខ្ចីលុយធនាគារ និងមីក្រូហិរញ្ញវត្ថុសរុបជាទឹកប្រាក់ មានប្រមាណជាង១៥ពាន់លានដុល្លារអាមេរិក។
នេះបើផ្អែកតាមរបាយការណ៍ចេញផ្សាយ ដោយការិយាល័យឥណទានកម្ពុជា Credit Bureau Cambodia។
ក្នុងទំហំប្រាក់កម្ចីទាំងជាង១៥ពាន់លានដុល្លារ មាន៨ពាន់លានដុល្លារ ត្រូវបានពលរដ្ឋខ្ចីដើម្បីទិញលំនៅឋាន និងមានជាង៧ពាន់លានដុល្លារផ្សេងទៀត ត្រូវបានពលរដ្ឋខ្ចី ដើម្បីប្រើប្រាស់ជាលក្ខណៈបុគ្គល។
តាមរបាយការណ៍របស់CBCបានបង្ហាញថា កំណើននៃប្រាក់កម្ចីប្រើប្រាស់លក្ខណៈឯកជន ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បានកើន ១០% និងប្រាក់កម្ចីទិញផ្ទះបានកើន១៣% នៅទូទាំងប្រទេស។
ជាក់ស្តែង ប្រាក់កម្ចីទិញផ្ទះរបស់ពលរដ្ឋ រស់នៅក្នុងខេត្តសៀមរាប កំពង់ធំ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ មានការកើនឡើងចំនួន១២% ។ ដោយឡែក កម្ចីរបស់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងកណ្តាលវិញ បានកើនរហូតដល់១៥%។ ក៏ប៉ុន្តែសម្រាប់ពលរដ្ឋនៅក្នុងខេត្តកំពត កែប ព្រះសីហនុ និងកោះកុង ការខ្ចីលុយធនាគារ ដើម្បីទិញផ្ទះបានធ្លាក់ចុះចំនួន២% និងធ្លាក់ចុះ៣%ចំពោះអ្នកខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងព្រះវិហារ។
ទាក់ទងនឹងកម្ចីប្រើប្រាស់ជាលក្ខណៈឯកជនវិញ មានការកើនឡើងនៅគ្រប់ខេត្តទាំងអស់ ក្នុងនោះខេត្តចំនួន៥ជាប់បឹងទន្លេសាបមានកំណើន១២,៤% ខេត្តស្ថិតក្នុងតំបន់កសិកម្មរួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀងកើន៩% ខណៈខេត្ត៤ ដែលជាប់មាត់សមុទ្របានកើនចំនួន១០% និងខេត្តចំនួន៥ស្ថិតក្នុងតំបន់ខ្ពង់រាបមានកំណើនចំនួន៧%៕