Hattha top Banner

សម្តេចធិបតីៈស្ពានមិត្តភាពកម្ពុជា កូរ៉េតំណាងឲ្យមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ

0

ដោយៈ ជេស៊ីកា

        សេអ៊ូលៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងគូសរំលេចពីគំរោងនិមិត្តរូប នៃស្ពានមិត្តភាពកម្ពុជា កូរ៉េ ដែលគ្រោង នឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ។

សម្តេចបានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោកដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ សម្តេចធិបតី ក៏បានគូសរំលេចជូនលោកនាយ​ករដ្ឋមន្រ្តីអំពីគម្រោង និមិត្តរូបនៃស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបញ្ជាក់ថា “ស្ពានមិត្តភាពនេះតំណា​​ងឱ្យមិត្តភាពយូរអង្វែង រវាងប្រទេសទាំងពីរ ហើយសម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លា របស់រដ្ឋាភិបាលកូរ៉េក្នុងគម្រោងនេះផងដែរ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here