ដោយៈ ស៊ីវ ម៉េង
ព្រះសីហនុៈ ជាខេត្តមួយកំពុងរះឡើង និងលេចធ្លោជាងគេនៅតំបន់ឆ្នេរ ខេត្តព្រះសីហនុ មានសក្តានុពលលើវិស័យសេដ្ឋកិច្ច ដោយខេត្តនេះមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥។
អភិបាលរងខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតក្នុងជំនួបជាមួយប្រតិភូទីក្រុងនីងប៉ ប្រទេសចិន បានមានប្រសាសន៍ដោយលើកឡើងពីសកម្តានុពលខេត្តមួយនេះ។
លោកបញ្ជាក់ថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស៥ ទី១.តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ (កំពង់ផែស្វយ័តក្រុងព្រះសីហនុ) ទី២.តំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតនៅឃុំបិតត្រាំង ទី៣.តំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្រុកព្រៃនប់ ទី៤.តំបន់សេដ្ឋកិច្ចពិសេសហ្គ្រេន បូកគោ ទី៥.តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក ស្ទឹងហាវ ហើយអ្នកវិនិយោគភាគច្រើនមកពីប្រទេសចិន ចំពោះបញ្ហាទឹកស្អាត និងអគ្គិសនី ខេត្តមានគ្រប់គ្រាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
លោកបញ្ជាក់ថា “ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាប៉ូលទី៣ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប សម្រាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍”៕