ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ទីផ្សារផ្ទះស្នាក់នកម្ពុជា ដែលប្រើប្រាស់សម្រាប់ឧស្សាហកម្មទេសចរណ៍ ត្រូវបានគេព្យាករថា នឹងមានប្រាក់ចំណូលលើសពី៥៩,៣លានដុល្លារក្នុងឆ្នាំនេះ ហើយក្នុងរយៈពេល៤ឆ្នាំខាងមុខនឹងកើនដល់៨១,៣៤លានដុល្លារ។
ចំនួននេះមានន័យថា ជាអត្រាកំណើន៨,២២ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំ រហូតដល់ឆ្នាំ២០២៨ នេះបើយោងតាមគេហទំព័រស្រាវជ្រាវទីផ្សាររបស់គេហទំព័រStatista.com ។
លោកសុខុម សំអុល នាយកប្រតិបត្តិសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប មានប្រសាសន៍ថា ទោះបីជាតួលេខនេះ ប្រកបដោយសុទិដ្ឋិនិយមដ៏ប្រសើរ នៅក្នុងទីផ្សារក៏ដោយ ក៏នៅមានបញ្ហាប្រឈមដូចជា ភាពមិនស៊ីសង្វាក់នៃប្រាក់ចំណូល ហើយបញ្ហាកង្វះចំណេះដឹងអំពីឧស្សាហកម្មបដិសណ្ឋារកិច្ច អវត្តមាននៃសេវាកម្មអតិថិជន និងឧបសគ្គភាសា គឺជាបញ្ហាប្រឈមផ្សេងទៀត។
យ៉ាងណាក៏ដោយ លោកយល់ថា ផ្ទះស្នាក់ គឺជាបទពិសោធន៍ដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរ ដើម្បីធ្វើការស្វែងយល់ឱ្យច្បាស់អំពីជីវិ តរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុក។ បើប្រៀបធៀបទៅនឹងសណ្ឋាគារ ផ្ទះស្នាក់នៅ មានកម្រិតលើកម្រិតផាសុកភាព និងស្តង់ដារសេវាកម្ម។ក្តីបារម្ភមួយទៀតការគំរាមកំហែង នៃការប្រែប្រួលអាកាសធាតុចំពោះអនាគតនៃផ្ទះស្នាក់។
លោកVanny Man ម្ចាស់ផ្ទះស្នាក់ Lazy Mango Homestay ក្នុងខេត្តបាត់ដំបងបាននិយាយថា បច្ចេកវិទ្យាទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាបញ្ហាប្រឈមធំបំផុត សម្រាប់ម្ចាស់ផ្ទះស្នាក់ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។ ភាគច្រើននៃម្ចាស់ផ្ទះស្នាក់ ក្នុងប្រទេសកម្ពុជា ខ្វះចំណេះដឹងអំពីមធ្យោបាយ ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ៊ីនធឺណិតសម្រាប់ការកក់។
លោកVanny យល់ថា ផ្ទះស្នាក់ គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នកធ្វើដំណើរ ដោយសារពួកគេមានឱកាសជួប ជាមួយគ្រួសារអ្នកស្រុក និងស្វែងយល់ពីរបៀបរស់នៅផ្ទាល់របស់ពួកគេ ជាពិសេសមុខម្ហូបក្នុងស្រុក។
លោកបញ្ជាក់ថា “អ្វីទាំងនេះនឹងមិនអាចមាន នៅឯផ្ទះសំណាក់ ឬរមណីយដ្ឋាននោះទេ។ អ្នកធ្វើដំណើរមិនត្រឹមតែចំណាយប្រាក់តិចក្នុងការស្នាក់នៅផ្ទះស្នាក់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ទទួលបានឱកាសក្នុងការប្រាស្រ័យទាក់ទងគ្នា និងនិយាយអំពីជីវិតប្រចាំថ្ងៃជាមួយអ្នកស្រុកផងដែរ”។
ចំណែក Tim Blondeel នាយកក្រុមហ៊ុន Rose Apple Villas បានលើកឡើងថា បញ្ហាប្រឈមដ៏ធំបំផុត សម្រាប់អាជីវកម្មរបស់គាត់ គឺរបៀបដើម្បីធ្វើឱ្យមានភាពទាក់ទាញ នៅក្នុងទីផ្សារនៃសណ្ឋាគារ និងផ្ទះសំណាក់បែបប្រពៃណី។
លោកបន្តថា “បញ្ហាប្រឈមចម្បងមួយទៀត គឺត្រូវរកវិធីដើម្បីទាក់ទាញភ្ញៀវអន្តរជាតិដ៏ច្រើន ជាមួយនឹងផលិតផលរបស់អ្នក ទន្ទឹមនឹងការបង្កើនទំនុកចិត្ត ដែលធ្វើឱ្យភ្ញៀវមានអារម្មណ៍ងាយស្រួលក្នុងការកក់ទុកមុន”។លោកបន្តទៀតថា “ដោយសារយើងត្រូវស្នើសុំការកក់ប្រាក់នៅថ្ងៃកក់ យើងមិនអាចពឹងផ្អែកលើការបង់ប្រាក់ តាមប្រព័ន្ធនៅកន្លែងនោះទេ” ។
ភ្ញៀវដែលខកខាន គឺត្រូវខាតបង់២០០ភាគរយ ដោយសារបន្ទប់ក៏មិនមានសម្រាប់អ្នកធ្វើដំណើរ ដែលមានសក្តានុពលផ្សេងទៀតដែលចាប់អារម្មណ៍។ នេះបង្កើនបញ្ហាប្រឈមមួយទៀត នៃការផ្ទេរប្រាក់មកកម្ពុជាក្នុងតម្លៃសមរម្យ។ក្នុងនាមជាអ្នកផ្តល់សេវាផ្ទះស្នាក់ ឬវីឡាឯកជន Blondeel បានអះអាងថា នឹងផ្តល់នូវបទពិសោធន៍ឯកជនភាព កាន់តែប្រសើរឡើង។
គាត់បាននិយាយថា “អាចក្រោកពីគេង និងញ៉ាំអាហារពេលព្រឹកតាមពេលវេលាសមរម្យរបស់អ្នក ដោយមិនខ្វល់ពីកូដសំលៀកបំពាក់ណាមួយឡើយ។ អាចឆុងកាហ្វេ តែ ឬទឹកផ្លែឈើគ្រប់ពេល ដោយមិនគិតថ្លៃ ព្រោះថាវាត្រូវបានរួមបញ្ចូលទាំងអស់”។
ពីមុន គេបានបង្កើតឡើង ជាការរៀបចំសម្រាប់សិស្សានុសិស្សដើម្បីរស់នៅជាមួយគ្រួសារ ដោយបង់ថ្លៃតិចតួច ឬក៏ដោះដូរដោយការធ្វើការងារផ្ទះ ហើយផ្ទះស្នាក់បានក្លាយ ទៅជាផ្នែកដ៏សំខាន់នៃឧស្សាហកម្មទេសចរណ៍ ដោយសារតែជាជម្រើសដែលមានតម្លៃថោកជាងសណ្ឋាគារ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលបច្ចុប្បន្ន ផ្ទះស្នាក់ផ្តល់ជូននូវគ្រឿងបរិក្ខារប្រណិតៗ ដូចជា វីឡាដែលមានអាងហែលទឹកឯកជន និងមេចុងភៅផ្ទាល់ខ្លួន ដើម្បីរៀបចំមុខម្ហូប៕