ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញ នៅល្ងាចថ្ងៃសុក្រនេះ បន្ទាប់ពីធ្លាក់ថ្លៃចុះកាលពីពេលព្រឹក ដោយសារក្រុមមន្ត្រីធនាគារFed បានអះអាងថា ដំណឹងវិជ្ជមានជុំវិញការថយចុះនៃអតិផរណា គឺមិនគ្រប់គ្រាន់ ក្នុងការអំពាវនាវឱ្យធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះទេ។
តម្លៃមាស Spot Gold បានងើបឡើង០,៣១%ដល់២៣៨៣,៧៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៩ភាគរយដល់២៣៨៧,៦០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:៤៧នាទីល្ងាច។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣៧៦,៤៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៨៥,៥០ដុល្លារ ក្នុងមួយអោន៕