ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះ នៅល្ងាចថ្ងៃពុធនេះ បើធៀបនឹងតម្លៃ ក្នុងពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ ខណៈក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកអះអាងថា ខ្លួននឹងរង់ចាំមើលទិន្នន័យជាច្រើនខែទៀត ដើម្បីធានាថា អតិផរណាពិតជាអាចត្រលប់ទៅកាន់គោលដៅ២% មុនពេលខ្លួនចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៩%ដល់២៤១៦,៨៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២៣ភាគរយដល់២៤២០,៤០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:០៨នាទីល្ងាច។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញនេះ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៤២១,៦៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៤២៥,៩០ដុល្លារ ក្នុងមួយអោន៕