អ្នកជំនាញជើងចាស់ៈ ការវាយតម្លៃអចលនទ្រព្យមានសារៈសំខាន់គ្រប់គោលបំណង

0

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ការវាយតម្លៃអចលនទ្រព្យ ជាផ្នែកសំខាន់មួយនៅក្នុងវិស័យនេះ ក៏ដូចជា ទិដ្ឋភាពដទៃទៀតទាក់ទងនឹងហិរញ្ញវត្ថុ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CAMTOP លោកខាត់ សុវណ្ណបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម​កាល​ពីចុងសប្តាហ៍មុនថា ការវាយតម្លៃអចលនទ្រព្យ មានសា​រៈសំខាន់គ្រប់គោលបំណង និងកាលវេលា ទោះជាសេដ្ឋ​កិច្ច​កំពុងកើនឡើង សេដ្ឋកិច្ចស្ថិតក្នុងសភាពទ្រឹង ឬធ្លាក់ចុះ។

 លោកបញ្ជាក់ថា “វិជ្ជាជីវៈរបស់អ្នកវាយតម្លៃ វាដូចជាវិជ្ជា​ជីវៈគ្រូបង្រៀន គ្រូពេទ្យ ឬវិស្វករដែរ ព្រោះយើងត្រូវ​មាន​ចំណេះ ជំនាញ និងក្រមសីលធ៌មខ្ពស់ក្នុងការបំពេញការងារ”។ លោកបន្ថែមថា “ការវាយតម្លៃចូលរួមសំខាន់ ក្នុងការការពារ​ហានិភ័យក្នុង​វិស័​យ​ហិរញ្ញវត្ថុព្រោះថាការវាយតម្លៃជូនអតិថិជន សម្រាប់ធ្វើជា​មួល​ដ្ឋានសម្រេចចិត្ត”។

លោកខាត់ សុវណ្ណបានបន្តថា អ្វីៗនាពេលនេះ តើអ្នកលក់ អ្នកទិញ ឬម្ចាស់អចលនវត្ថុ​ទទួលយកការពិតឬនៅ? ព្រោះពី​មុននៅពេលសេដ្ឋកិច្ចមានកំណើនល្អ ម្ចាស់អចលនទ្រព្យ​គាត់​មានតម្លៃរបស់គាត់ ដែលការពិតស្ថានភាពបានផ្លាស់ប្តូរនាពេ​ល​នេះ ហេតុនេះធនា​គារក្តី អ្នកទិញ អ្នកលក់ក្តី គួរតែប្រើ​ប្រា​ស់សេវាកម្មវាយតម្លៃ​ពី​ក្រុមហ៊ុនជំនាញណាមួយ ប៉ុ​ន្តែក៏ត្រូវប្រុ​ង​ប្រយ័ត្នផងដែរ ព្រោះក្រុមហ៊ុនខ្លះ បានប្រកាន់យកក្រម​សីល​ធ៌ម ​នៅមានកម្រិ​ត និងចំណេះដឹងរបស់ខ្លួន មិនគ្រប់ជ្រុង​ជ្រោ​យផងដែរ។

លោកបន្តថា បច្ចុប្បន្នទីផ្សារវាយតម្លៃ ក៏បានរងផលប៉ះ​ពាល់ផងដែរ ដោយសារធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​មួយចំនួន បានកាត់បន្ថយការបញ្ចេញឥណទាន និងក្រុមហ៊ុន​វាយ​តម្លៃមានចំនួនច្រើនជាងតម្រូវការទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here