តើជនបរទេសអាចទិញដីធ្លី និងអចលនទ្រព្យនៅរដ្ឋធានីថ្មី Nusantara របស់ឥណ្ឌូនេស៊ីដោយរបៀបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋធានីថ្មី Nusantara គឺជាទីក្រុងអនាគតរបស់ឥណ្ឌូនេស៊ី ដោយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បានកំណត់យកថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទរៀបចំ ពិធី​សម្ពោធ​រដ្ឋធានីនេះជាផ្លូវការ។

ទីក្រុងដែលមានទីតាំងនៅលើកោះ Borneo ក្នុងខេត្ត East Kalimantan នឹងចូលមកជំនួសទីក្រុង Jakarta ក្នុងនាមជារដ្ឋធានីថ្មី។ ជាមួយគ្នានេះ មនុស្សជាច្រើនបានចាប់អារម្មណ៍ ចំពោះការវិនិយោគលើអចលនទ្រព្យ នៅទីក្រុងមួយនេះ ប៉ុន្តែចម្ងល់នានាត្រូវបានចោទសួរឡើងដូខាងក្រោម

១.តើជនបរទេសអាចទិញដី និងអចលនទ្រព្យនៅរដ្ឋធានី Nusantara បានដែរទេ?
ចម្លើយនោះគឺ ជនបរទេសអាចទិញដី និងអចលនទ្រព្យនៅទីនោះបាន។ ទោះ​យ៉ាង​ណា​ គេនៅមិនទាន់ដឹង​អំពី​បទប្បញ្ញត្តិ​បែប​ណា​នោះទេ។ ប៉ុន្តែជនបរទេស នឹងមិនអាចទទួលបានកម្មសិទ្ធិពេញលេញ១០០%នៃដី ឬអចលនទ្រព្យនៅទីក្រុងNusantaraបានឡើយ ដែលមិនខុសគ្នាពីទីក្រុង ឬទីប្រជុំជនផ្សេងទៀតនៅប្រទេសឥណ្ឌូនេស៊ីផងដែរ។

ទោះបីជារដ្ឋធានី Nusantara មានទីតាំងនៅលើកោះ Borneo យ៉ាងណាក្តី ក៏ប៉ុន្តែបទប្បញ្ញត្តិ អាចខុសពីទីក្រុងដទៃទៀត។ ទីក្រុងនេអះ នឹងត្រូវទទួលបុគ្គលិករដ្ឋាភិបាលចំនួន១,៥លាននាក់។  នៅពេលការសាងសង់បញ្ចប់រួចរាល់ បទប្បញ្ញត្តិ ក្នុងការទិញអចលនទ្រព្យនៅទីនោះ នឹងកាន់តែមានភាពច្បាស់លាស់។

២.តើជនបរទេសអាចទិញអចលនទ្រព្យនៅ Nusantara យ៉ាងរបៀបណា?
ជនបរទេស (WNA) មិនអាចមានសិទ្ធិទិញអចលនទ្រព្យនៅទីក្រុង Nusantara ក្រោមប័ណ្ណកម្មសិទ្ធិ Hak Milik ដូចជាប្រជាជនឥណ្ឌូនេស៊ីទូទៅនោះទេ។ ប៉ុន្តែជនបរទេសអាចទិញអចលនទ្រព្យនៅទីនោះ តាមវិធីសាស្ត្រចំនួន៥ផ្សេងទៀត ដូចជា៖

ការជួល៖ កិច្ចព្រមព្រៀងជួលនៅឥណ្ឌូនេស៊ីមានសុពលភាពរយៈពេល២៥ឆ្នាំ ដែលអាចអនុញ្ញាតឱ្យជនបរទេស  បោះទុនវិនិយោគលើអចលនទ្រព្យ សម្រាប់ការប្រើប្រាស់បែបលំនៅដ្ឋាន និងពាណិជ្ជកម្ម។

ប័ណ្ណកម្មសិទ្ធិ Hak Pakai (HP)៖ ជនបរទេសអាចទិញអច​លនទ្រព្យមួយចំនួន នៅឥណ្ឌូនេស៊ីក្រោមប័ណ្ណកម្មសិទ្ធិ Hak Pakai តាមរយៈការប្រើប្រាស់ទិដ្ឋាការ“ផ្ទះទី២” ដែលមានសុពលភាពរយៈពេល៥ឆ្នាំ ឬ១០ឆ្នាំ។

សិទ្ធិសាងសង់ Hak Guna Bangunan (HGB)៖ សិទ្ធិនេះអនុញ្ញាតឱ្យជនបរទេសសាងសង់ និងកាន់កាប់អចលនទ្រព្យនៅលើដីធ្លី ដែលជាកម្មសិទ្ធិរបស់នរណាម្នាក់ផ្សេងទៀត ដូចជាអង្គភាពរបស់ឥណ្ឌូនេស៊ី ឬក៏រដ្ឋជាដើម។

ក្រុមហ៊ុន PT PMA: ជនបរទេសអាចវិនិយោគលើអចលនទ្រព្យឥណ្ឌូនេស៊ី ដើម្បីបង្កើតប្រាក់ចំណូលពីការជួល តាមរយៈក្រុមហ៊ុន PT PMA និងវិនិយោគិនបរទេស ដែលមានលក្ខណៈគ្រប់គ្រាន់ ក្នុងការទទួលបានប័ណ្ណស្នាក់នៅ បណ្តោះអាសន្នចំនួន២ឆ្នាំ។

លិខិតឆ្លងដែន៖ នៅឆ្នាំ២០២៣ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានអនុញ្ញាតឱ្យជនបរទេស ទិញអចលនទ្រព្យនៅរដ្ឋធានី Nusantara ដោយគ្រាន់តែប្រើលិខិតឆ្លងដែនរបស់ពួកគេប៉ុណ្ណោះ ដោយអាស្រ័យលើការបំពេញលក្ខខណ្ឌ នៃការវិនិ​យោ​គជាក់លាក់ និងទំហំដី។

៣.តើដីធ្លី និងអចលនទ្រព្យនៅទីក្រុង Nusantara មានតម្លៃប៉ុន្មាន?
យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ថា តើតម្លៃអច​ល​នទ្រព្យនៅទីក្រុង Nusantara នឹងប្រែប្រួលទៅជាយ៉ាងណានោះទេ ស្របពេលដែលទីក្រុងថ្មីនេះ កំពុងស្ថិតក្រោមការសាងសង់នៅឡើយ។ ប៉ុន្តែបើយោងតាមក្រុមអ្នកជំនាញ បានព្យាករណ៍ថា ដីធ្លី និងអចលនទ្រព្យនៅរដ្ឋធានីថ្មីនេះ នឹងមានតម្លៃទាបជាងដីធ្លី និងអចលនទ្រព្យនៅទីក្រុងហ្សាកាតា ដែលជារដ្ឋធានីបច្ចុប្បន្ន៕ប្រភព:Own Property Abroad៕

LEAVE A REPLY

Please enter your comment!
Please enter your name here