Hattha top Banner

តើសមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាអាចធ្វើការប្រកបដោយប្រសិទ្ឋភាពជាងមុនឬយ៉ាងណា?

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីសប្តាហ៍មុនបានប្រកាស សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលមានថ្នាក់ដឹកនាំមានសក្តានុពលជាងមុន។

យោងតាមសេចក្តីសម្រេចលេខ១២៤សសរចុះថ្ងៃទី២៧មិថុនាឆ្នាំ២០២៤និងចុះហត្ថលេខាដោយសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសតែងតាំងថ្នាក់ដឹកនាំរដ្ឋាភិបាលនិងវិស័យឯកជនដើម្បីដឹកនាំនិងសម្របសម្រួលការងារនេះ។

សមាសភាពថ្នាក់ដឹកនាំរដ្ឋាភិបាលដឹកនាំដោយប្រធានលោកសុខសូកេនរដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកគៀតច័ន្ទថារិទ្ឋរដ្ឋលេខាធិការក្រសួងមហាផ្ទៃជាដើម។ចំណែកសមាសភាពមកពីវិស័យឯកជនគឺតែងតាំងអ្នកឧកញ៉ាគិតម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជាជាសមាជិកលោកអ្នកឧកញ៉ាលីយ៉ុងផាត់តំណាងសមាគមឧកញ៉ាជាសមាជិកលោកឌិនសុមេធារិទ្ឋតំណាងសហព័ន្ឋទេសចរណ៍កម្ពុជាជាសមាជិកជាដើម។

លោកយិនលាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា សមាសភាពថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងវិស័យឯកជន មានភាពចាស់ទុំជាងមុន និងមានលទ្ឋភាពច្រើនជាងមុន ដើម្បីជម្រុញការលើកកំពស់ និងទាក់ទាញភ្ញៀវទេសចរណ៍មកកាន់កម្ពុជា។

លោកបញ្ជាក់ថាវាហាក់ឆាប់ពេក ក្នុងការវិនិច្ឆ័យថាសមាសភាពថ្នាក់ដឹកនាំទាំងនេះ ធ្វើការបានប្រសិទ្ឋភាពកម្រិតណា ប៉ុន្តែការងារនេះមានប្រសិទ្ឋភាពឬអត់ អាស្រ័យលើកញ្ចប់ថវិកា ដែលរដ្ឋាភិបាលនឹងចំណាយលើកិច្ចការងារនេះ

លោកយិនលាងគង់បានបន្តថាគោលដៅរបស់រាជរដ្ឋាភិបាលគឺគ្មានអ្វីក្រៅពីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានច្រើនស្នាក់នៅរយៈពេលវែងនិងចំណាយប្រាក់ច្រើននោះទេប៉ុន្តសំណួរនៅទីនេះថាតើខេត្តសៀមរាបរាជធានីភ្នំពេញក្រុងព្រះសីហនុនិងបណ្តាខេត្តជាគោលដៅទេសចរណ៍ដទៃទៀតបានរៀបចំខ្លួននិងបានផ្តល់សេវាកម្មដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឲ្យស្នាក់នៅយូរ និងចំណាយប្រាក់ច្រើនឬនៅ?

អ្នកវិនិយោគជនជាតិហុងកុងមួយរូគ្រាន់តែប្រាប់ថា ឈ្មោះHenry ដែលបានវិនិយោគនៅកម្ពុជា បានលើកជាសំណួរថា ប្រសិនជាអ្នកនាំភ្ញៀវទេសចរណ៍មកទស្សនាររាជធានីភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ រយៈពេល៣យប់ ៤ថ្ងៃ តើអ្នកនឹងនាំពួកគេទៅកាន់កន្លែងណា? តើកន្លែងដែលអ្នកនាំពួកគេទៅ មានសេវាកម្មល្អប្រសើរ និងទាក់ទាញឬនៅ?

លោកបន្តថាប្រសិនជាភ្ញៀវមកកាន់រាជធានីភ្នំពេញ បើអ្នកនាំពួកគេទៅកាន់សារៈមន្ទីឬតួលស្លែង ឬបឹងជើងឯក នៅថ្ងៃទី១ ពួកគេនឹងមានទឹកមុខក្រៀមក្រំ ពួកគេនឹងលែងសប្បាយចិត្តហើយ។ លោកបានលើកជាសំណួរថាតើកន្លែងបទឧក្រិដ្ឋទាំងពីរនេះ គួរបង្ហាញទៅកាន់ភ្ញៀវទេសចរណ៍អន្តរជាតិបន្ត ឬយ៉ាងណា?

LEAVE A REPLY

Please enter your comment!
Please enter your name here