ក្រុមហ៊ុនអវកាសចិនផលិតរ៉ុក្កែតស្លាប អាចដឹកអ្នកដំណើរពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងញ៉ូវយ៉កត្រឹមតែ១ម៉ោង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសចិនកំពុងខិតខំពុះពារ រៀបចំដំណើរការបង្កើតប្រភេទរ៉ុក្កែតស្លាបដែលអាចធ្វើដំណើរ ក្នុងល្បឿនពីរដង នៃយន្តហោះល្បឿនលឿនជាងសំឡេង ឈ្មោះ Concorde របស់តំបន់អឺរ៉ុប។

ប្រសិនបើមហិច្ឆតានេះ ទទួលបានជោគជ័យនោះ យន្តហោះរ៉ុក្កែតនេះ អាចហោះហើរ និងដឹកអ្នកដំណើរពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងញូវយ៉ក ដោយចំណាយរយៈពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ ខណៈពេលបច្ចុប្បន្ននេះ ពេលវេលាហោះហើរធម្មតា ពីទីក្រុងញូវយ៉កទៅទីក្រុងប៉េកាំង ត្រូវចំណាយពេលប្រហែល១៨ម៉ោង។

ជាមួយនឹងល្បឿន២.៦០០ម៉ាយ ក្នុងមួយម៉ោង យន្តហោះរ៉ុក្កែតរបស់ក្រុមហ៊ុនចិន Space Transportation ត្រូវបានរចនាឌីហ្សាញឡើង សម្រាប់បម្រើដល់ការធ្វើដំណើរ ពីទីក្រុងមួយទៅទីក្រុងមួយទៀត គ្រប់ទិសទីនៅក្នុងពិភពលោក។

ក្រុមហ៊ុនវិស័យអវកាសចិន Space Transportation បានអះអាងថា ខ្លួនកំពុងអភិវឌ្ឍន៍យន្តហោះរួមបញ្ចូលគ្នា និងរ៉ុក្កែតស្លាប ដែលនឹងអាចដាក់ឱ្យប្រើប្រាស់ សម្រាបបម្រើជាប្រ យោជន៍ដល់វិស័យទេសចរណ៍អវកាស។

យោងតាមគេហទំព័រ Space.com បានរាយការណ៍ថា យន្តហោះនេះ ក៏នឹងត្រូវបានយកមកប្រើប្រាស់ ជាយន្តហោះដឹកអ្នកដំណើរលឿនជាងសំឡេងផងដែរ ដែលអាចតភ្ជាប់តំបន់ទាំងពីរ នៅលើភពផែនដីរបស់យើង។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនខាងលើ បានបញ្ជាក់ប្រាប់កា សែត Yincheng Times ថាយើងកំពុងអភិវឌ្ឍន៍រ៉ុក្កែតស្លាប សម្រាប់បម្រើដល់ការដឹកជញ្ជូន ពីតំបន់មួយទៅតំបន់មួយទៀតក្នុងល្បឿនលឿន ដែលមានថ្លៃចំណាយទាបជាង គ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណប

ជាមួយគ្នានេះ ការធ្វើតេស្តសាកល្បង មុននឹងដាក់ឱ្យហោះហើរលើកដំបូង ត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់ នៅពេលវេលាសមស្របណាមួយ នៅក្នុងឆ្នាំ២០២៤នេះ។

ចំណែកឯ ការហោះហើរសាកល្បង សម្រាប់ក្រុមនាវិកយន្ដហោះ ត្រូវបានគេរំពឹងទុកថា នឹងអាចប្រព្រឹត្តធ្វើទៅបាននៅក្នុងឆ្នាំ២០២៥ខាងមុខ៕ប្រភព: Supercar Blondie

LEAVE A REPLY

Please enter your comment!
Please enter your name here