Hattha top Banner

ក្រុមហ៊ុនវិនិយោគផ្នែកបដិសណ្ឋារកិច្ចធំជាងគេនៅកម្ពុជាស្វាគមន៍អ្នកធុរកិច្ចជាតិ អន្តរជាតិចួលរួមអភិវឌ្ឍន៍នៅទីក្រុងបូកគោ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគផ្នែកបដិសណ្ឋារកិច្ចធំជាងគេនៅកម្ពុជាស្វាគមន៍អ្នកធុរកិច្ចជាតិ អន្តរជាតិចួលរួមអភិវឌ្ឍន៍នៅទីក្រុងបូកគោ។

ក្នុងជំនួបសម្តែងការគួរសម ជូនពរ និងអបអរសាទរលោកសុខ សូកេន ដែលត្រូវបានតែងតាំង ជារដ្ឋមន្រ្តីក្រសួងទេស ចរណ៍ លោកជំទាវឧកញ៉ាសុខ ចន្ឋី អនុប្រធានក្រុមហ៊ុនSOKIMEX Investment Group  និងលោកឧកញ៉ាសាយ សុភ័ត្រា អនុប្រធានក្រុមហ៊ុនSOKIMEX Investment Group បានលើកបង្ហាញជូនរដ្ឋមន្រ្តី ពីការវិនិយោគរបស់ក្រុមហ៊ុន ក្នុងវិស័យទេសចរណ៍ ពិសេសក្រុមហ៊ុនបាន និងកំពុងសាងសង់ដ៏ធំ និងខ្ពស់ជាងគេ និងវិនិយោគលើគំរោង បដិសណ្ឋារកិច្ចជាច្រើនកន្លងមកនៅកម្ពុជា។

លោកឧកញ៉ាបញ្ជាក់ជូនលោករដ្ឋមន្រ្តីថាពុទ្ឋបដិមាដ៏ធំនេះ នឹងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក អន្តរជាតិ ជាពិសេសភ្នំបូកគោ ក៏មានសក្តានុពល ផ្នែកទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍សាសនា នាពេលខាងមុខ បន្ទាប់ពីពុទ្ឋបដិមាដ៏ធំនេះសាងសង់បញ្ចប់។ លោកឧកញ៉ាបានបន្តថាពុទ្ឋបដិមាដ៏ធំនេះ នឹងអាចឲ្យភ្ញៀវទេសចរណ៍ក្នុង និងក្រៅស្រុក អាចឆក់យកឱកាសពិសេសនេះ បង្កើតឬនាំផលិតផលក្នុងស្រុក និងវិនិយោគលើសេវាកម្មផ្សេងៗ ដើម្បីបម្រើសេវាកម្ម ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ

លោកឧកញ៉ាសាយ សុភ័ក្រ្តាបានបន្តថា អ្វីកាន់តែពិសេសអ្នកវិនិយោគក្នុងស្រុក អាចចូលរួមអភិវឌ្ឍន៍ផលិតផលក្នុងស្រុក ដាំស្ពៃបូកគោ ដែលមានប្រវត្តិអាយុកាល១០០ឆ្នាំ។ អ្នកវិនិយោគនានា អាចវិនិយោគទីលានវាយកូនហ្គោល និងសាងសង់ផ្ទះលំហែរ សម្រាប់មនុស្សចាស់ចូលនិវត្តន៍ ដែលពូកគាត់អាចទៅសម្រាកលំហែរ ព្រោះរមណីយដ្ឋានភ្នំបូកគោ ជាទីតាំងមានអាកាសធាតុល្អ និងត្រជាក់ជាងគេនៅកម្ពុជា។

លោកឧកញ៉ាបានបញ្ជាក់ជំហរថាក្រុមហ៊ុនបាននិងកំពុងគាំទ្រគោលនយោបាយ របស់ក្រសួងទេសចរណ៍ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកំពស់ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន

ហេតុអ្វីបានជាក្រុមហ៊ុនSOKIMEX Investment Groupអំពាវនាវឲ្យអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ វិនិយោគនៅទីក្រុងបូកគោ? លោកឧកញ៉ាសាយ សុភ័ក្រាបានពន្យល់ថា ភ្នំបូកគោ មានសក្តានុពលជាច្រើន រួមមាន ទី១ រមណីយដ្ឋាននេះ មានស្លាកស្នាមប្រវត្តិសាស្រ្ត ទាក់ទងសម័យអាណានិគមបារាំងដែលមានកេរ្ត៍ដំណែលអាគារសម័យអាណានិគមជាច្រើន។មានប្រវត្តិសាស្រ្តទាក់ទងនឹងអតីតព្រះមហាក្សត្ររហូតពីរព្រះអង្គគឺរាជវង្សព្រះមុនីវង្សនិងរាជវង្សព្រះនរោត្តម។

ទី២ ជាមួយនឹងសក្តានុពលដ៏ធំធេងនេះ រមណីយដ្ឋានភ្នំបូកគោ ក៏មានហេដ្ឋារចនាសម្ព័ន្ឋខ្វាត់ខ្វែង ទាំងផ្លូវគោក ផ្លួវទឹក ផ្លូវអាកាស ដែលហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ទាំងនោះ រូមមាន ការតភ្ជាប់ពីភ្នំបូកគោ ទៅកាន់ព្រលានយន្តហោះ អន្តរជាតិក្រុងព្រះសីហនុ មានចម្ងាយប្រមាណ៧០គីឡូម៉ែត្រ មានផ្លូវជាតិលេខ៣ ដែលបានស្តារ និងស្ថាបនារួច។

ផ្លូវដែក ដែលស្ថិតនៅជើងភ្នំបូកគោ ផ្លូវទឹកដែលរដ្ឋាភិបាលកំពុងសាងសង់កំពង់ផែ ទេសចរណ៍ក្នុងខេត្តកំពត ដែលនឹងបើកដំណើរការនាពេលខាងមុខ ជាពិសេសបំផុតនឹងមានផ្លូវថ្មីមួយ ខ្សែតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៤ ដែលនឹងបើកដំណើរការនាពេលខាងមុខ។

ទី៣ លក្ខខ័ណ្ឌអាកាសធាតុដ៏ល្អ និងមានភាពត្រជាក់គ្រប់រដូវកាល ដែលមានវេជ្ជបណ្ឌិតម្នាក់ ជាប្រធានផ្នែកសុខាភិបាល ប្រចាំតំបន់ឥណ្ឌូចិន កាលពីសម័យអាណានិគម បានមកកាន់ភ្នំនេះ និងបានស្រាវជ្រាវរកឃើញថា អាកាសថាតុនៅភ្នំបូកគោ ជួយឲ្យមានចង្វាក់ឈាមដើរល្អ កាត់បន្ថយសម្ពាធឈាម និងអាចព្យាបាលជំងឺសួត និងផ្លូវដង្ហើមបាន ពិសេសក្មេងៗដែលមានបញ្ហាផ្លូវដង្ហើម បានទៅសម្រាកនៅភ្នំបូកគោ មានអាការៈធូរស្រាលពីជំងឺនានា។

លោកឧកញ៉ាសាយ សុភ័ក្រាបានបញ្ជាក់ថា លើសពីនេះអ្នកវិនិយោគទាំងជនជាតិខ្មែរ និងបរទេស អាចទទួលបានប្លង់រឹង ពិសេសជនបរទេស អាចឈរឈ្មោះលើប្លង់រឹងបានផងដែរ ហើយពួកគាត់អាចទទួលប្លង់រឹងភ្លាម ប្រសិនជាបង់ប្រាក់បង្រ្គប់លើផ្ទះរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here