ជាថ្មីម្តងទៀត ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រះរាជាណាចក្រកម្ពុជា។
នេះជាលើកទីបីហើយដែលធនាគារទទួលបានការទទួលស្គាល់ដ៏វិសេសវិសាលនេះ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះអនុលោមភាពសារពើពន្ធ។

-->
វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ដែលបានបង្ហាញពីការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះបទប្បញ្ញត្តិពន្ធ ត្រូវបានផ្តល់ជូនដល់ធនាគារសម្រាប់រយៈពេលបីលើកជាប់ៗគ្នា៖ ២០២០-២០២១, ២០២២-២០២៣ និងថ្មីៗនេះសម្រាប់ ២០២៤-២០២៥។
ការសម្រេចបាននូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ «មាស» ជាប់ៗគ្នានេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវ និងប្រកបដោយក្រមសីលធម៌។

ធនាគារនៅតែបន្ដរក្សាស្តង់ដាខ្ពស់បំផុតនៃការអនុលោមតាមច្បាប់សារពើពន្ធ និងរួមចំណែកជាវិជ្ជមានដល់វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា។
ចាប់តាំងពីបានបើកប្រតិបត្តិការក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ២០១៣ ធនាគារ ឈីហ្វ បានក្លាយពីធនាគារឯកទេសទៅជាធនាគារពាណិជ្ជដ៏ទូលំទូលាយមួយនៅក្នុងឆ្នាំ២០១៨។

ធនាគារផ្តល់សេវាកម្មប្រាក់បញ្ញើផ្សេងៗ កម្ចីផ្ទាល់ខ្លួន និងកម្ចីអាជីវកម្ម ក៏ដូចជាដំណោះស្រាយធនាគារអេឡិចត្រូនិក។ ការផ្តោតចម្បងរបស់ធនាគារលើការផ្លាស់ប្តូរឌីជីថលបានរួមចំណែកដល់ដំណើរការហិរញ្ញវត្ថុដ៏រឹងមាំរបស់ខ្លួនក្នុងឆ្នាំ២០២២។
សម្រាប់ព័ត៌មានលម្អិតអំពីធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក សូមចូលទៅកាន់ Chief Bank Cambodia៕