លោកឌិន សុមេធារិទ្ឋលើកឡើងពីភាពខ្លាំងរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ថ្មី

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជា លោកឌិន សុមេធារិទ្ឋ បានលើកឡើងថា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា មានចំណុចល្អច្រើន។

លោកបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១១កក្កដាកន្លងមកថាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាដែលទើបបានប្រកាសដំណើរការដោយសម្តេចធិបតីហ៊ុនម៉ាណែតមានស្ថាប័នពាក់ព័ន្ឋចូលរួមចំនួន៧រួមទាំងរដ្ឋមន្រ្តីក្រសួងទេសចរណ៍មួយរូបទៀតនិងមានស្ថាប័នឯកជនចំនួន៧បានចូលរួមគ្នាផងដែរ

លោកបន្តថារដ្ឋមន្រ្តីថ្មី ឯកឧត្តមសុខ សូកេនបានសម្ងំធ្វើការណាស់ ទម្រាំចេញក្រុមប្រឹក្សាភិបាលថ្មីនេះមក។ លោកបន្តថាសមាគមពាក់ព័ន្ឋវិស័យនេះចំនូន៧ សុទ្ឋតែជាសមាគមមានធនធានថវិកា និងធនធានមនុស្សទាំងខ្មែរ និងបរទេស សុទ្ឋតែល្អនិងរ៉ឹងមាំ ជាពិសេសក្រុមហ៊ុនអាកាសចរណ៍Air Asia នឹងផ្តល់សំបុត្រយន្តហោះ ចំនួន១០០០សម្រាប់ផ្តល់ដល់ភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាមួយយប់ បាយមួយថ្ងៃ ម៉ាស្សា១ម៉ោង ដល់ភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា

លោកឌិនសុមេធារិទ្ឋបានរំលឹកថាសមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍នេះ បានបង្កើតឡើងកាលពីមុនវិបត្តិកូវីដ១៩កន្លងមក ប៉ុន្តែមិនសូវដំនើររការ ដោយសារមានធនធានមនុស្សមិនគ្រប់គ្រាន់ ប៉ុន្តែសមាសភាពថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាលថ្មីនេះពិតជាល្អ និងមានភាពសកម្ម ដែលមានទាំងជនជាតិខ្មែរ និងជនបរទេសជាច្រើនចូលរួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here