អន្តរជាតិ: ផែនការបន្តកិច្ចព្រមព្រៀងពហុភាគី របស់សិង្ហបុរី ក្នុងការនាំចូលថាមពលអគ្គីសនីពីប្រទេសឡាវ បានជាប់គាំង ដោយសារតែការមិនចុះសម្រុងគ្នា ជុំវិញវិធីសាស្ត្របញ្ជូនថាមពល ដោយឆ្លងកាត់តាមរយៈប្រទេសម៉ាឡេស៊ី និងថៃ។
គម្រោងផ្គត់ផ្គង់ថាមពលអគ្គិសនី ពហុភាគីចំនួន១០០មេហ្គាវ៉ាត់ ដែលរួមមានភាគីឡាវ ភាគីថៃ ភាគីម៉ាឡេស៊ី និងសិង្ហបុរី ត្រូវបានសិង្ហបុរីចាត់ទុកថាជា “គម្រោងប្រវត្តិសាស្ត្រ” ក្រោ យពីត្រូវបានចុះហត្ថលេខានៅឆ្នាំ២០២២។

-->
គម្រោងតភ្ជាប់បណ្តាញអគ្គិសនីនេះ ត្រូវបានគេមើលឃើញថា ជាដំណោះស្រាយដ៏សំខាន់មួយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការដុតឥន្ធនៈហ្វូស៊ីល សម្រាប់ផលិតថាមពល ហើយកិច្ចព្រមព្រៀងនេះ មានសុពលភាពរយៈពេល២ឆ្នាំដែលបានបញ្ចប់ផុតកំណត់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំនេះ។
ប្រភពមួយចំនួនបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន Keppel Ltd របស់សិង្ហបុរី និងក្រុមហ៊ុនឡាវ Electricite du Laos (EDL) បានចុះហត្ថលេខា ដើម្បីបន្តកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី២៤ ខែមិថុនា។ ប៉ុន្តែសិង្ហបុរី មិនទាន់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយប្រទេសថៃ និ
ងម៉ាឡេស៊ីនៅឡើយទេ ដោយសារការខ្វែងគំនិតគ្នា លើបរិមា
ណថាមពលដែលត្រូវទិញ។

យោងតាមប្រភពមួយ ក្នុងចំណោមប្រភពផ្សេងទៀត ដែលបានចូលរួមផ្ទាល់ ក្នុងដំណើរការចរចាបានអះអាងថា ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងថៃ មានពេលវេលាត្រឹមថ្ងៃទី៣១ ខែធ្នូ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែប្រភពចំនួន២ ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងថា កិច្ចព្រមព្រៀងចុងក្រោយ ប្រហែលជាមិនអាចសម្រេចបានទេ។
ប្រភពដដែលបានបន្តថា ក្នុងអំឡុងកិច្ចពិភាក្សាកាលពីខែមុននៅទីក្រុងវៀងចន្ទន៍ ក្រុមមន្ត្រីមកពីប្រទេសថៃ និងម៉ាឡេស៊ីបានស្នើឱ្យសិង្ហបុរី ធានាការទិញអគ្គិសនីពីប្រទេសឡាវ ក្នុងបរិមាណថេរ ដើម្បីរ៉ាប់រងថ្លៃចំណាយលើការបញ្ជូនថាមពល ខណៈសិង្ហបុរី បានបដិសេធលក្ខខណ្ឌមួយនេះ។
ការចរចារដើម្បីបន្តពង្រីកសពុលភាព កិច្ចព្រមព្រៀងនេះក៏ជួបប្រទះ ភាពស្មុគស្មាញផ្សេងទៀតផងដែរ ដោយសារតែការប្រកួតប្រជែង នៅក្នុងចំណោមបណ្តាប្រទេសសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ាន ដើម្បីទទួលបានថាមពលកកើតឡើងវិញ៕ប្រភព: Bloomberg៕
