ដោយ គង់ សូរិយា
ភ្នំពេញ៖ ផលិតផលទឹកដោះគោដ៏ល្បីរបស់ប្រទេសអូស្រ្តាលី ម៉ាក Australian Dairies បានឈានជើងចូលមកកាន់ទីផ្សារកម្ពុជាហើយ ដើម្បីឆ្លើយតបតម្រូវការក្នុងស្រុក ក៏ដូចជាចូលរួមលើកកំពស់សុខភាពប្រជាពលរដ្ឋកម្ពុជា។
ដោយ គង់ សូរិយា
ភ្នំពេញ៖ ផលិតផលទឹកដោះគោដ៏ល្បីរបស់ប្រទេសអូស្រ្តាលី ម៉ាក Australian Dairies បានឈានជើងចូលមកកាន់ទីផ្សារកម្ពុជាហើយ ដើម្បីឆ្លើយតបតម្រូវការក្នុងស្រុក ក៏ដូចជាចូលរួមលើកកំពស់សុខភាពប្រជាពលរដ្ឋកម្ពុជា។
លោកស្រី អ៊ាក ច័ន្ទនិមល អគ្គនាយិកាក្រុមហ៊ុន CNE Wellness Co, Ltd បានមានប្រសាសន៍ឲ្យដឹងតាមូរស័ព្ទនារសៀលថ្ងៃទី១៨ មិនានេះថា ម្សៅទឹកដោះគោម៉ាក Dairies ជាផលិតផលដែលផលិតដោយក្រុមហ៊ុនដ៏ល្បីឈ្មោះ នៅប្រទេសអូស្រ្តាលី ជាផលិតផលអាចទទួលទានបានសម្រាប់មនុស្សគ្រប់វ័យ ហើយផលិតផលនេះកំពុងរៀបចំដាក់ឲ្យចរាចរណ៍នៅតាមហាង Baby Mart នៅទីក្រុងភ្នំពេញ និងពង្រីកទៅកាន់បណ្តាខេត្តនានានាពេលឆាប់ៗខាងមុខនេះ។
លោកស្រីបន្តថា ផលិតផល Dairies មានចំនួន៤ប្រភេទ ប៉ុន្តែក្រុមហ៊ុនសម្រេចនាំចូលបីប្រភេទសិន ដើម្បីចែកចាយនិងចរាចរលក់នៅកម្ពុជា។ លោកស្រីបន្តថា ម្សៅទឹកដោះគោទាំងនោះ ជាផលិតផលមានជាតិខ្លាញ់ទាប ផលិតផលមានវីតាមីនឌីខ្ពស់ និងមានជាតិកាល់ស្យូមខ្ពស់ ដែលសមស្របនឹងបរិបទ និងស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកស្រីបន្តថា “មូលហេតុដែលខ្ញុំនាំផលិតផលនេះ មកកាន់ប្រទេសកម្ពុជាដោយសារចង់ចូលរួមលើកកំពស់សុខភាពរបស់ប្រជាពលរដ្ឋ និងក៏ស្របពេលដែលប្រជាជនកម្ពុជាកាន់តែមានការយល់ដឹង ក្នុងការថែរទាំសុខភាពប្រសើរជាងមុន”។ លោកស្រីបន្តថា “ផលិតផលទាំងនេះអាចឆុងលាយជាមួយទឹកក្តៅអ៊ុនៗ ទទួលទានបាននិងជួយដល់ការថែរទាំសុខភាពទូទៅ និងសុខភាពឆ្អឹងរបស់មនុស្សគ្រប់វ័យផងដែរ”។
លោកស្រីបន្តថា អតិថិជនចាប់អារម្មណ៍ចង់ជាវផលិតផលនេះប្រើប្រាស់ឬលក់បន្ត សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០១២ ៨៨ ៩៩ ១១៕