តើការស្នាក់នៅសណ្ឋាគារ និងជួលការិយាល័យនៅអគារខ្ពស់ជាងគេក្នុងទីក្រុងហុងកុងមានតម្លៃប៉ុន្មាន?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុង​ហុងកុង ​គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅលើពិភពលោក និង​ជាទី​ក្រុង​ទនើបប្រណីត ដែ លភ្ញៀវទេសចរ​ណ៍​គ្រប់រូប ប្រាថ្នា​ចង់ទៅ​ទស្សនា ខណៈ​ទីក្រុង​មួយ​នេះ ពោរពេញទៅដោយអគារ​ខ្ពស់កប់ពពក​ ដែលបង្អួត​ភាពទាក់ទាញទៅកាន់ពិភពលោក​ផងដែរ។]

តួយ៉ាង អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (International Commerce Center) ស្ថិតក្នុង​តំបន់ West Kowloon នៃទីក្រុងហុងកុងមាន​កំពស់៤៨៤ម៉ែត្រ និង១០៨ជាន់។អគារ​ពាណិជ្ជកម្ម​​នេះ ត្រូវបាន​ចាប់ផ្តើម​សាងសង់​ឡើងកាលពីឆ្នាំ២០០២ និង​សាងសង់បញ្ចប់ ព្រមទាំង​បានបើកដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូវការ ​នៅក្នុង​ឆ្នាំ២០១០ ដោយចំណាយទុនវិនិយោគអស់៥,១ពាន់លានដុល្លារអាមេរិក។

អគារមជ្ឈមណ្ឌល​ពាណិជ្ជ​កម្មមួយនេះ គឺជា​ផ្នែក​មួយ​នៅក្នុងគម្រោងអចលនទ្រព្យពហុមុខងារ Union Square ។ បច្ចុប្បន្ន អគារ​International Commerce Centre នេះ គឺជា​អគារ​ខ្ពស់ជាងគេ នៅតំបន់រដ្ឋបាលពិសេសហុងកុង និង​ធ្លាប់ជាប់ឈ្មោះជាអគារខ្ពស់​ជាងគេលំដាប់៣ នៅតំបន់​អាស៊ី​កាលពី​ឆ្នាំ២០១០។

អគារស្ថាបត្យកម្ម​ដ៏​អច្ឆរិយៈ​នេះ ​រួមមាន​សណ្ឋាគារ​លំដាប់​ផ្កាយ៥ The Ritz-Carton ការិយាល័យ​ពាណិជ្ជកម្ម និង​មានកន្លែង​ទស្សនា​ទេសភាពផ្ទៃមេឃ “Sky100” ក្នុង​ទីក្រុង​ហុងកុងថែមទៀតផង។ ជណ្តើរយន្តនៅក្នុងអគារនេះ មានល្បឿនលឿនបំផុតប្រមាណ៩ម៉ែត្រក្នុងមួយវិនាទី។

ការជួលការិយាល័យ នៅក្នុងអគារដ៏ប្រណីតនេះ មានតម្លៃចាប់ពី១០,២៤ដុល្លារអាមេរិក ទៅ១១,៧៨ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េក្នុងមួយខែ ខណៈថ្លៃចំណាយលើសេវាកម្មមានតម្លៃប្រមាណ១,៣៧ដុល្លារប៉ុណ្ណោះ ក្នុងមួយហ្វីតការ៉េ។

ចំណែក ការស្នាក់នៅសណ្ឋាគារThe Ritz-Carton ដែលមានទីតាំងនៅជាន់ទី១០២ នៃអគារInternational Commerce Centre មានតម្លៃប្រមាណ៤៣៦ដុល្លារអាមេរិក ក្នុងមួយយប់់។នេះបើយោងតាមវេទិកាអនឡាញ Booking. Com។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ ត្រូវបានអភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ Sun Hung Kai Properties ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Hennderson Land។ ក្រុមហ៊ុន​ទាំងពីរ​នេះ គឺជា​ប្រតិបត្តិ​ករ​រថភ្លើង​ក្រោម​ដី (Metro) របស់​ទីក្រុង​ហុងកុង និង​ជា​ក្រុមហ៊ុន​អ​ភ​វិ​ឌ្ឍ​ន៍​អ​ច​លនទ្រព្យ​ដ៏​ធំ និង​ល្បីល្បាញ​បំផុត ​ខាង​សាងសង់​អគារ​ខ្ពស់កប់ពពក៕ប្រភព: Kayak.Com & JLL៕

LEAVE A REPLY

Please enter your comment!
Please enter your name here