តើការស្នាក់នៅ និងការប្រើប្រាស់ផ្សេងៗ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនត្រូវចំណាយបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ម៉ានីល ជាឈ្មោះរដ្ឋធានីរបស់ប្រទេសហ្វីលីពីន ដែលមានប្រជាជនរស់នៅជិត១៥លាននាក់។

ទីក្រុងម៉ានីល ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់ របស់ហ្វីលីពីន ព្រោះទីក្រុងនេះ ប្រមូលផ្តុំដោយសកម្មភាពភ្ញៀវទេសចរណ៍ វិស័យសេវាកម្ម និងទីផ្សារអចលនទ្រព្យ ដ៏ទាក់ទាញសម្រាប់ជនបរទេស។

ទីក្រុងម៉ានីល ជាមជ្ឈមណ្ឌលវប្បធម៌ និងមាន Lifestyle ទំនើបបែបលោកខាងលិច ដែលជនបរទេសប្រាថ្នាចូលមករស់នៅ ខណៈទីក្រុងនេះមាននិរន្តរភាពខ្ពស់។ ប៉ុន្តែការស្នាក់នៅ និងការប្រើប្រាស់ផ្សេងៗ ក្នុងរដ្ឋធានីម៉ានីល មានតម្លៃខ្ពស់មិនធម្មតាឡើយ។

គិតត្រឹមខែសីហា ឆ្នាំ២០២៤ ការជួលកន្លែងស្នាក់នៅទូទៅ(Accommodation) ទំហំ៨៥ម៉ែត្រការ៉េ ក្នុងតំបន់កណ្តាលទីក្រុងម៉ានីល ដែលមានបំពាក់គ្រឿងសង្ហារឹម មានតម្លៃជាមធ្យមចំនួន៦២.១០៣ប៉េសូ(ប្រហែល១.០៧៩ដុល្លារ)ក្នុងមួយខែ។

ចំណែក ការជួលកន្លែងស្នាក់នៅទូទៅ ទំហំ៨៥ម៉ែត្រការ៉េដូចគ្នាក្នុងតំបន់ធម្មតា(Normal area) ដែលមានបំពាក់គ្រឿងសង្ហារឹមដូចគ្នា មានតម្លៃជាមធ្យមត្រឹមតែ៣៩.២៧៧ប៉េសូ(ប្រហែ​ល៦៨៣ដុល្លារ)ក្នុងមួយខែ។

រីឯ ការជួលអាផាតម៉ិនប្រភេទ Studio ទំហំ៤៥ម៉ែត្រការ៉េក្នុងតំបន់ធម្មតា ដែលមានបំពាក់គ្រឿងសង្ហារឹម មានតម្លៃជាមធ្យមចំនួន២០.២៥៩ប៉េសូ (ប្រហែល៣៥២ដុល្លារ)ក្នុងមួយខែ។

ចំណែក ការប្រើប្រាស់ចាំបាច់ផ្សេងៗ ក្នុងជីវិតរស់នៅប្រចាំឆ្នាំ ដូចជា ថ្លៃចំណាយប្រចាំខែលើទឹកភ្លើង កំដៅ និងហ្គាស សម្រាប់មនុស្សចំនួន១នាក់ ដែលរស់នៅក្នុងអាផាតម៉ិនទំហំ៤៥ម៉ែត្រការ៉េ មានតម្លៃ៤.៨០០ប៉េសូ (ប្រហែល៨៤ដុល្លារអាមេរិក)ក្នុងមួយខែ។

ចំណែក ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត ដែលមានល្បឿន៨មេហ្គាប៊ីត ក្នុងមួយវិនាទីមានតម្លៃ១.៣៤៥ប៉េសូ(ប្រហែល២៣,៤ដុល្លារ) ក្នុងមួយខែ ខណៈថ្លៃបោសសំអាត និងអនាម័យ មានតម្លៃប្រហែល១១,៦០ដុល្លារក្នុងមួយម៉ោង៕ប្រភព: expatistan.com៕

LEAVE A REPLY

Please enter your comment!
Please enter your name here