ដោយគង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនសន្តិសុខហ្គារូដា បានប្រកាសជ្រើសរើសបុគ្គលិកភេទប្រុស និងភេទស្រីក្នុងចំនួនមិនកំណត់មួយ ដោយសារតម្រូវការបុគ្គលិកផ្នែកនេះកំពុងមានការកើនឡើងខ្ពស់នៅកម្ពុជា។
លោកស សារ៉ាក់ប្រធានផ្នែកហ្វឹកហ្វឺននៃក្រុមហ៊ុនសន្តិសុខហ្ការូដាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២០ មិនាកន្លងមកថា ក្រុមហ៊ុនកំពុងជួបការខ្វះខាតបុគ្គលិកជាច្រើន ហេតុនេះទើបក្រុមហ៊ុនសម្រេចជ្រើសរើសបុគ្គលិកបន្ថែម ក្នុងចំនួនមិនកំណត់មួយ។លោកបន្តថា បុគ្គលិកដែលអាចចូលបំរើការងារបាន ត្រូវមានអត្តសញ្ញាណប័ណ្ណ មានសំបុត្រកំណើត និងសៀវភៅគ្រួសារ។