កូរ៉េខាងត្បូងគ្រោងកសាងទំនប់ទឹកថ្មីចំនួន១៤ អមជុំវិញដោយតំបន់ទេសចរណ៍

0

ដោយ: គង់ លាងហួរ

សេអ៊ូល: រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសទីតាំងផ្សេងគ្នាចំនួន១៤ ដើម្បីសាងសង់ទំនប់ទឹកថ្មី ដើម្បីធានាសុវត្ថិភាព និងការត្រៀមខ្លួន ក្នុងអំឡុងពេលភ្លៀងធ្លាក់ខ្លាំង ទឹកជំន ន់ និងគ្រោះរាំងស្ងួត ព្រមទាំងបង្កើតតំបន់ទេសចរណ៍នៅជុំវិញផងដែរ។

លោក Kim Wan-sup រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា “ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣មក ក្រសួងបរិស្ថានបាន និងកំពុងព្យាយា មលើកកម្ពស់ការសាងសង់ទំនប់ ដែលអាចទប់ទល់នឹងល​ក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ”។

លោក Kim បានគូសបញ្ជាក់ថា “បច្ចុប្បន្ន ទំនប់ ដែលមានស្រាប់ មិនមានសមត្ថភាពផ្ទុកទឹកបានគ្រប់គ្រាន់ ដើម្បីដោះស្រាយគ្រោះទឹកជំនន់ នៅពេលភ្លៀងធ្លាក់ខ្លាំង និងគ្រោះរាំងស្ងួត និងមិនអាចបំពេញកំណើនតម្រូវការ ផ្គត់ផ្គង់ទឹកថ្មីនៅឡើយ”។

ទំនប់ចំនួន១៤ ដែលបានស្នើឡើង រួមមានទំនប់ពហុបំណងចំនួន៣ ទំនប់គ្រប់គ្រងទឹកជំនន់ចំនួន៧ និងទំនប់ផ្គត់ផ្គង់ទឹកចំនួន៤។  ទំនប់ទាំងនេះ គ្រោងនឹងសាងសង់នៅក្នុងខេត្ត Gyeonggi ខេត្ត Gangwon ខេត្ត Chungcheong  ខេត្ត Gyeongsang ខេត្ត Jeolla និងខេត្ត Ulsanជាដើម។

លោក Kim បានអះអាងថា ទំនប់ទាំង១៤ខាងលើនេះ នឹងអាចផ្ទុកទឹកភ្លៀង បានចន្លោះពី៨០មីល្លីម៉ែត្រ ទៅ២២០មីល្លីម៉ែត្រ និងអាចផ្គត់ផ្គង់ទឹកបាន២៥០លានម៉ែត្រគីប ដល់ប្រជាជនចំនួន២,២លាននាក់។

ជាមួយគ្នានេះ រដ្ឋាភិបាលកូរ៉េ ក៏គ្រោងសាងសង់តំបន់ថ្មីនៅជុំវិញទំនប់ តាមរយៈការដំឡើងប្រព័ន្ធផ្លូវ និងប្រព័ន្ធលូ  ព្រមទាំងកន្លែងកម្សាន្ត និងកន្លែងទីតាំងទេសចរណ៍ ដូចជាសួនកម្សាន្តនៅតាមមាត់ទឹក និងកន្លែងបោះជំរំជាដើម៕ប្រភព: Korea Herald៕

LEAVE A REPLY

Please enter your comment!
Please enter your name here