តោះ! មកមើលអគារ Princess Tower ខ្ពស់លំដាប់ទី២ក្នុងទីក្រុងឌូបៃ

0

ដោយ  : វុត្ថា
ភ្នំពេញ : ទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម ដែលជាប្រទេសអ្នកមាននៅលើលោក ដោយសារទ្រព្យសម្បត្តិមហាសាល នៃការផលិត និងនាំចេញប្រេងនៅលើពិភពលោក មិនដែលឆ្អែតឆ្អល់នឹងសាងសង់អគារខ្ពស់ៗកប់ពពកនោះឡើយ។ នៅពេលដែលអ្នកទៅដល់ប្រទេាមួយនេះ អ្វីដែលចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺ អគារខ្ពស់ដ៏ទំនើប និងទាន់សម័យ។


គេហទំព័រ propertyerea.asia សូមបញ្ហាញជូននូវអគារ Princess Tower ដ៏ល្បីល្បាញ ដែលមានកំពស់ខ្ពស់បំផុតនៅលើពិភពលោក ហើយក៏ជាអគារគំរូលំដាប់ថ្នាក់ពិភពលោក ដែលមានរចនាបទ និងប្លង់ស្ថាបត្យកម្មទំនើប និងទាន់សម័យមួយនៃទីក្រុងឌូបៃ។
អគារ Princess Tower គឺជាអគារដែលមានកំពស់៤១៣.៤ម៉ែត្រ និង១០១ ជាន់ មានទីតាំងស្ថិតនៅក្នុងសង្កាត់ Marina ក្នុងទីក្រុងឌូបៃប្រទេសអារ៉ាប់រួម។ បច្ចុប្បន្នអគារ Princess Tower គឺជាអាគារខ្ពស់ជាងគេលំដាប់ទី២ នៅក្នុងទីក្រុងឌូបៃបន្ទាប់ពីអគារ Burj Khalifa និងអគារខ្ពស់បំផុតលំដាប់ទី២៤ នៅលើពិភពលោក ហើយអគារនេះ( Princess Tower) ធ្លាប់ជាប់ឯកត្តកម្មជាអាគារលំនៅដ្ឋានខ្ពស់ជាងគេនៅលើពិភពលោកចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ។
នៅជុំវិញបរិវេននៃអគារ Princess Tower មានផ្សារទំនើប មជ្ឈមណ្ឌលកម្សាន្ត និងវប្បធម៌ចម្រុះដ៏ទាក់ទាញបំផុត។ បន្ថែមពីនេះ ក៏មានអគារខ្ពស់ៗជាច្រើនដែលហ៊ុំព័ទ្ធនៅទីនោះ ដែលត្រូវបានគេតាក់តែងយ៉ាងស្រស់ស្អាតដោយឆ្លុះបញ្ចាំងពីការចនា និងប្លង់ស្ថាបត្យកម្ម ដែលកំពុងរីកចម្រើនក្នុងតំបន់នោះ។ អគារនេះរួមបញ្ចូលផែនការជាច្រើន ដើម្បីគ្រប់គ្រងសុវត្ថិភាព ដោយរួមមានប្រព័ន្ធទប់ស្កាត់ហានិភ័យនៃគ្រោះអគ្គីភ័យ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត ដើម្បីការគ្រប់គ្រងហានិភ័យណាមួយកើតឡើងនៅក្នុងអគារ។


ដោយឡែកអគារនេះ ក៏ត្រូវបានរៀបចំប្រព័ន្ធខ្យល់ចេញចូលស្ទើរតែគ្រប់ជាន់នៃអគារ។ និយាយដោយរួម អគារនេះ មានប្រណីតភាព និងភាពជឿនលឿនលំដាប់ពិភពលោក និងស្តង់ដារសម្រាប់អគារលំនៅដ្ឋានទំនើប។
បន្ទាប់ពីសាងសង់បញ្ចប់កាលពីឆ្នាំ២០១២ អគារ Princess Tower ត្រូវបានទទួលស្គាល់ ដោយ Guinness World Records និងក្រុមប្រឹក្សាលំនៅដ្ឋានអគារខ្ពស់ (CTBUH)​ថា ជាអគារលំនៅដ្ឋានដែលខ្ពស់ជាងគេបំផុត ចុងក្រោយក្នុងពិភពលោក។
ការសាងសង់អគារ Prince Tower នេះបានចាប់ផ្តើមក្នុងឆ្នាំ២០០៥ ដោយចំណាថវិកាទៅលើសាងសង់ប្រមាណ ២១០ លានដុល្លារសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here