កម្ពុជា ចិនពិភាក្សាពីការពង្រីកកិច្ចសហការលើវិស័យទេសចរណ៍

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានពិភាក្សាជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីពង្រីកកិច្ចសហការលើវិស័យទេសចរណ៍។

ក្នុងជំនួបកាលពីថ្ងៃទី៣០ កញ្ញាកន្លងមក លោកហួត ហាក់ និងឯកអគ្គរដ្ឋទូតចិន បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិ​បត្តិការ និងរៀបចំយុទ្ធសាស្ត្រ លើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ដោយផ្តោតលើការកែលម្អរ ហេដ្ឋារចនាសម្ព័ន្ធ គុណភាពនៃសេវាកម្ម ក្នុងគោលដៅបង្កើនប្រាក់ចំណូល និងបង្កើតឱកាសការងារ ទៅក្នុងវិស័យទេសចរណ៍ ដែលជាគន្លឹះអាទិភាព ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំចិន បានដាក់ចេញឆ្នាំ២០២៤ ជាឆ្នាំទស្សនាខេត្តសៀម​រាប តាមរយៈការរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here