ដោយ: គង់ លាងហួរ
អន្តរជាតិ: ជាធម្មតា ការធ្វើដំណើរផ្លូវឆ្ងាយឆ្លងកាត់ពីទ្វីបមួយទៅកាន់ទ្វីបមួយទៀត អ្នកដំណើរត្រូវចំណាយពេលជិះយន្តហោះជាច្រើនម៉ោង ទម្រាំទៅដល់គោលដៅ។
នេះជាបញ្ហា ដែលធ្វើឱ្យមនុស្សភាគច្រើន មានការធុញថប់ និងគ្មានបំណងធ្វើដំណើរផ្លូវឆ្ងាយ។
ដោយ: គង់ លាងហួរ
អន្តរជាតិ: ជាធម្មតា ការធ្វើដំណើរផ្លូវឆ្ងាយឆ្លងកាត់ពីទ្វីបមួយទៅកាន់ទ្វីបមួយទៀត អ្នកដំណើរត្រូវចំណាយពេលជិះយន្តហោះជាច្រើនម៉ោង ទម្រាំទៅដល់គោលដៅ។
នេះជាបញ្ហា ដែលធ្វើឱ្យមនុស្សភាគច្រើន មានការធុញថប់ និងគ្មានបំណងធ្វើដំណើរផ្លូវឆ្ងាយ។
ដើម្បីឆ្លើយតបបញ្ហានេះ ក្រុមហ៊ុនអាមេរិក Venus Aerospace បានបង្ហាញយន្តហោះ មានល្បឿនលឿនជាងសំឡេង សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ ឱ្យកាន់តែឆាប់រហ័សជាងមុន ។ ក្រុមហ៊ុនអះអាងថា អ្នកដំណើរអាចជិះយន្តហោះនេះ ពីសហរដ្ឋអាមេរិកទៅកាន់ទីក្រុងតូក្យូ របស់ប្រទេសជប៉ុន ដោយចំណាយពេលវេលាយ៉ាងខ្លីបំផុត ។
ក្រុមហ៊ុន Venus Aerospace លើកឡើងថា នៅពេលយន្តហោះឈ្មោះ “Venus Stargazer M4” ត្រូវបានផលិតរួចរាល់ យន្តហោះនេះ នឹងអាចហោះហើរក្នុងកម្ពស់៥០គីឡូម៉ែត្រពីដី និងហោះក្នុងល្បឿន៤.៩០០គីឡូម៉ែត្រក្នុងមួយម៉ោង ។
យន្តហោះVenus Stargazer M4 នេះ នឹងអាចហោះហើរក្នុងចម្ងាយផ្លូវបានចំនួន៨.០០០គីឡូម៉ែត្រ ដោយចំណាយពេលវេលាត្រឹមតែ២ម៉ោងប៉ុណ្ណោះ ។
ក្រុមហ៊ុនអះអាងទៀតថា យន្តហោះ Venus Stargazer M4 នឹងអាចហោះហើរ ចាកចេញពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៃរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក ទៅកាន់ទីក្រុងតូក្យូ របស់ប្រទេសជប៉ុន ដោយចំណាយពេល២ម៉ោង។
រយៈពេលនេះនេះជាថេរវេលាខ្លីបំផុត បើធៀបនឹងសមត្ថភាពហោះហើរ របស់យន្តហោះពាណិជ្ជកម្មទូទៅ ដែលជាធម្មតាត្រូវចំណាយពេលចាប់ពី៩ម៉ោងទៅ១០ម៉ោង ។
ក្រុមហ៊ុនបានប្រើប្រាស់ម៉ាស៊ីនយន្តហោះ ស្របតាមបច្ចេកវិទ្យាទំនើប ដើម្បីធ្វើឱ្យយន្តហោះនេះ អាចហោះហើរក្នុងល្បឿនលឿនជាងសំឡេង ហើយម៉ាស៊ីនយន្តហោះនឹងមិនប្រើប្រាស់ប្រេងឥន្ធនៈ និងខ្យល់អុកស៊ីសែននោះទេ ។
លើសពីនេះ ក្រុមហ៊ុនមានមហិច្ឆិតា ធ្វើឱ្យយន្តហោះ Venus Stargazer M4 អាចហោះហើរក្នុងល្បឿនកាន់តែលឿនជាងនេះបន្ថែមទៀត ដើម្បីបំពេញតម្រូវការធ្វើដំណើរផ្លូវឆ្ងាយ និងជួយសន្សំសំចៃ ការចំណាយថវិការបស់អ្នកដំណើរផងដែរ ៕ប្រភព: Architectural Digest៕