ដោយ គង់ សូរិយា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា សម្តេចកំពុងពិចារណាក្នុងការកាត់បន្ថយថ្ងៃឈប់សំរាកប្រចាំឆ្នាំ និងសុំឱ្យមានការយោគយល់ពីប្រជាពលរដ្ឋ។
ដោយ គង់ សូរិយា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា សម្តេចកំពុងពិចារណាក្នុងការកាត់បន្ថយថ្ងៃឈប់សំរាកប្រចាំឆ្នាំ និងសុំឱ្យមានការយោគយល់ពីប្រជាពលរដ្ឋ។
សម្តេចមានប្រសាសន៍ ក្នុងពិធីចែកសញ្ញាដល់គរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី២៧ មិនានេះថា ប្រទេសរបស់យើងជាប្រទេសក្រីក្រ តែមានថ្ងៃឈប់សំរាករយៈពេល២៨ទៅ៣០ថ្ងៃ ប៉ុន្តែនៅប្រទេសសឹង្ហបុរី ដែលជាប្រទេសអ្នកមានមានថ្ងៃឈប់សំរាកប្រចាំឆ្នាំតែ១១ថ្ងៃប៉ុណ្ណោះ។
សម្តេចបន្តថា សម្តេចនឹងពិចារណាឱ្យបង្ខិតថ្ងៃឈប់សំរាកនៅថ្ងៃបុណ្យជាតិធំៗ ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិឡើងដល់៥ថ្ងៃ ព្រោះការឈប់សំរាកតែមួយថ្ងៃ ប្រជាពលរដ្ឋមិនអាចធ្វើដំណើរលេងកម្សាន្តបានច្រើននោះទេ។
សម្តេចបន្តថា “បើយើងមិនកាត់បន្ថយថ្ងៃឈប់សំរាក អ្នកវិនិយោគនឹងងាកចេញពីកម្ពុជា ខណៈកម្មករនិយោជិតទាមទារប្រាក់ខែខ្ពស់ និងថ្ងៃឈប់សំរាកច្រើន”។សម្តេចបន្តថា “មានការលើកឡើងពីវិស័យឯកជនលើរឿងនេះ ហើយវាជាអ្វីដែលយើងគួរយកមកពិចារណាផងដែរ”។
ក្នុងគោលដៅកែទម្រង់សេដ្ឋលើរឿងនេះ ហើយវាជាអ្វីដែលយើងគួរយកមកពិចារណាផងដែរ”រ និយោជិតទាមទារថ្ងៃឈប់សំរារពៃណីជាតិឡើងដល់៥ថ្ងៃ ព្រោះការឈប់សកិច្ចកម្ពុជា សម្តេចតេជោហ៊ុន សែនបានបន្តថា យើងនឹងកាត់ចោលអ្វីៗដែលមិនចាំបាច់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើង ក្លាយជាប្រទេសអភិវឌ្ឈន៍បាន ដូចជាការស្គេនកុងទីណ័រនឹងមិនចាំបាច់មានទៀតទេ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា កន្លងមកវិស័យឯកជនបានលើកឡើងពីរឿងនេះ ទៅកាន់ថ្នាក់ដឹកនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពីរឿងនេះ ដើម្បីដាក់សំណើរទៅសម្តេច។លោកបន្តថា តាមធម្មតាអ្នកណាក៏ចង់បានការឈប់សំរាកច្រើនដែរ តែក្នុងបរិបទសេដ្ឋកិច្ចសាកល ការប្រកួតប្រជែងមានការកើនឡើង។
លោកបន្តថា “ហេតុនេះប្រជាពលរដ្ឋ និងមន្រ្តីរាជការនានាគួរតែមានការយោគយល់ ព្រោះវាជាឆ្នាំងបាយរួមទាំងអស់គ្នា”។លោកបន្តថា “នៅពេលសេដ្ឋកិច្ចយើងធំ ការឈប់សំរាកតែមួយម៉ោង ធ្វើឱ្យយើងខាតបង់ប្រាក់រាប់លានដុល្លារ ចុះទម្រាំឈប់សំរាកដល់មួយថ្ងៃតើយើងខាតបង់ប៉ុន្មាន”៕