ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកហួត ហាក់បានជម្រុញឲ្យអាជ្ញាធរពាក់ព័ន្ឋខេត្តស្ទឹងត្រែង លើកផ្លាកនៅតាមរមណីយដ្ឋានទេសចរណ៍របស់ខ្លូន។
លោកបានចាត់ទុកខេត្តស្ទឹងត្រែង ជាខេត្តអាទិភាពមូយក្នុងចំណោមខេត្តនៅភូមិភាគឦសាន ដែលត្រូវការអភិវឌ្ឈន៍វិស័យទេសចរណ៍។
ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ តុលា លោករដ្ឋមន្ត្រីហួត ហាក់ បានលើកឡើងអំពីភាពចាំបាច់ សម្រាប់ក្រុមខេត្តតំបន់ឦសាន ដែលជាក្រុមខេត្តមួយ ក្នុងចំណោមក្រុមខេត្តអាទិភាពទាំង៣ ត្រូវសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្តូរវេនគ្នា ឱ្យមានភាពប្រទាក់ក្រឡា រៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយយោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ត្រូវសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួន៕