កម្ពុជា ឥណ្ឌូនេស៊ីឯកភាពគ្នាលើចំណុចសំខាន់៤ដើម្បីជម្រុញការលើកកំពស់វិស័យទេសចរណ៍

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានអនុញ្ញាតជូនលោកបណ្ឌិត សានតូ ដាម៉ូស៊ូម៉ាតូ (H.E. Dr Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបទ្វេរភាគីរវាង លោករដ្ឋមន្រ្តី និងលោកឯកអគ្គ​រដ្ឋទូត បានបញ្ចប់ដោយភាតរភាព និងផ្លែផ្កា ដែលទទួលបានលទ្ធផល លើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ដូចខាងក្រោម ទី១)- ឯកភាពពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី។

ទី២) ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ លើកិច្ចការទេស​​​ចរណ៍មូស្លីម (Muslim Friendly Tourism)។ ទី៣)  – សហការរួមគ្នាជំរុញ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី បង្កើតជើងហោះហើរត្រង់រវាងកោះបាលី និងខេត្តសៀមរាប ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាជនទាំងពីរប្រទេស និងភ្ញៀវទេសចរ។

ទី៤)- ពិនិត្យលទ្ធភាពរៀបចំទស្សនកិច្ចការងារ ដកស្រង់បទពិសោធរវាងរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោកជំទាវរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី រួមទាំងការរៀបចំការធ្វើ FAM Trip ដោយមានការចូលរួមពីផ្នែកឯកជននៃប្រទេសទាំងពីរ ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here