គណ​កម្មការ​មូលបត្រ​ចេញប្រកាស​លើកទឹកចិត្ត​ក្រុមហ៊ុន​ដើម្បី​ចេញ​លក់​មូលបត្រ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​ការ​លើកទឹកចិត្ត​ ដល់​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ ពី​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ​។

ថ្លែង​ក្នុង​ពិធី​ប្រកាស​សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​ ការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ ពី​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ​ កាលពី​ថ្ងៃទី២៩មីនា​ លោក​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​គណ​កម្មការ​មូលបត្រ​កម្ពុជា​បញ្ជាក់​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២​ មេសា​នេះ​ថា​ ទីផ្សារ​មូលបត្រ​បង្កើន​ជា​យន្តការ​មួយ​ ដើម្បី​កសាង​នូវ​ទំនុកចិត្ត​និង​អនុញ្ញាត​ឱ្យ​ទីផ្សារ​ធន​គារ​កាន់តែ​មាន​ភាពរឹងមាំ​។ ទីផ្សារ​ធនាគារ​ប្រសិន​កម្ចី​ថយ​ ការ​ដាក់​ប្រាក់បញ្ញើ​ថយ​វា​នឹង​ដោយខ្លួនឯង​ ដូច្នេះ​ការ​បង្កើន​នូវ​កម្ចី​និង​ការ​ដាក់​ប្រាក់បញ្ញើ​ គឺជា​ចំណុច​ធ្វើ​ធនាគារ​កាន់តែ​រឹង​មំា​។ ដូចនេះ​វា​ចំណុច​មួយ​វា​មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅវិញទៅមក​ជាមួយ​វិស័យ​មូលបត្រ​។

លោក​លើកឡើង​ថា​ “អ្វី​ដែល​ជាគោល​បំណង​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​បង្កើត​ឡើង​ទីផ្សារ​មូលធន​ ដើម្បី​ផ្តល់​ជម្រើស​បន្ថែម​ យើង​មិនមែន​បង្កើត​ឱ្យ​មានការ​ប្រកួតប្រជែង​គ្នា​នោះ​ទេ​”។ លោក​បន្ត​ថា​ “យើង​បង្កើត​នូវ​ជម្រើស​បន្ថែម​ ដើម្បី​ឱ្យ​ក្រុមហ៊ុន​នានា​អាច​រក​ហិរញ្ញប្បទាន​ពីទី​ផ្សារ​មូលបត្រ​ និង​ពី​យន្តការ​ដែល​មានស្រាប់​”។

លោក​ស៊ូ​ សុ​ជាតិ​បាន​បន្ត​ថា​ នៅពេល​មុនគេ​តែង​តែ​នំា​គ្នា​គិតថា​ទីផ្សារ​មូលធន​ឬទីផ្សារ​មូលបត្រ​ ជា​ដៃគូ​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​ធនាគារ​ ប៉ុន្តែ​ផ្ទុយ​មកវិញ​គឺជា​ទីផ្សារ​ពីរ​ជួយ​គំាំ​ទ្រ​គ្នា​ទៅវិញទៅមក​។ ទីផ្សារ​មូលបត្រ​បង្កើន​នូវ​ទំនុកចិត្ត​អនុញ្ញាត​ឱ្យ​ទីផ្សារ​ធន​គារ​កាន់តែ​មាន​ភាពរឹងមាំ​។ លោក​បញ្ជាក់​ថា​ នៅ​លើស​កល​លោក​នេះ​ មិនដែល​មាន​ទីផ្សារ​តែ​ម្ខាង​នោះ​ទេ​ គឺ​មាន​ទីផ្សារ​ពីរ​ ហើយ​លោក​ក៏​មិនទាន់​ឃើញ​ទីផ្សារ​មូលបត្រ​រីកចម្រើន​ទីផ្សារ​ធនាគារ​ដួល​រលំ​ដែរ​។

លោក​បន្ត​ថា​ “ខ្ញុំ​ធ្លាប់​ឃើញ​តែ​ទីផ្សារ​មូលបត្រ​កាន់តែ​រឹង​មំា​ ធនាគារ​គឺ​កាន់​តែ​ខ្លំា​ង ព្រោះ​ទី​ផ្សារ​ទំាង​ពីរ​វិស័យ​នេះ​ ជួយ​ពង្រឹង​ឱ្យ​គ្នា​ទៅវិញទៅមក​ បង្កើន​ទំនុកចិត្ត​ឱ្យ​គ្នា​ ហើយ​ក្រុមហ៊ុន​ ដែល​អាច​បោះផ្សាយ​ភាគហ៊ុន​បាន​ ជា​ក្រុមហ៊ុន​ដែល​ធនាគារ​ទុកចិត្ត​”។

ជាមួយគ្នា​នេះ​ លោក​ហុង​ សុ​ហួរ​ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​មានប្រសាសន៍​ថា​ នៅពេល​ខាងមុខនេះ​ យើង​នឹង​មាន​ធនាគារ​ច្រើន​ទៀត​ ដែល​ខ្លះ​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ​ និង​ខ្លះទៀត​មិន​ពាក់ព័ន្ធ​។ ដូចនេះ​ក្រុមហ៊ុន​ចុះបញ្ជី​មាន​ជម្រើស​កាន់តែ​ច្រើន​ ក្នុង​ការសម្រេច​ចិត្ត​ទទួល​សេវាកម្ម​របស់​ធនាគារ​។

លោក​បញ្ជាក់​ថា​ “វិស័យ​ធនាគារ​ដែល​រីកចម្រើន​ នឹង​នាំ​ឱ្យ​វិស័យ​មូលបត្រ​អាច​រីកចម្រើន​ពីព្រោះ​គ្រឹះស្ថាន​ធនាគារ​ មាន​ប្រាក់ចំណេញ​ច្រើន​ នឹង​ទទួលការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​ភាគហ៊ុន​“។ លោក​បន្ថែម​ថា​ “បញ្ច្រាស​មកវិញ​ពេល​ដែល​វិស័យ​មូលបត្រ​រីកចម្រើន​នោះ​ធនាគារ​អាច​ផ្តល់​កម្ចី​កាន់តែ​ច្រើនជាង​មុន​ គុណភាព​កម្ចី​កាន់តែ​ល្អ​ជាង​មុន​ ហើយ​ធនាគារ​កាន់តែ​មាន​ជម្រើស​បង្កើត​ចំណូល​បាន​ច្រើនជាង​មុន​”។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​បង្ហាញថា​ មក​ដល់​បច្ចុ​ ប្ប​ន្ន​នេះ​ ទីផ្សារ​មូលបត្រ​កម្ពុជា​ មាន​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ​កម្មសិទ្ធិ​ចំនួន៥​ ដែល​មាន​មូលបត្រ​ទីផ្សារ​ប្រមាណ​ជាង២​,១៣ទ្រី​លាន​រៀល​ ឬស្មើ​ប្រមាណ៥៣៤​,៣៤លាន​ដុល្លារ​អាមេរិក​ ប្រៀបធៀប​និង​ចុង​ឆ្នំា២០១៨​ មូលធន​ទីផ្សារ​មាន​ប្រមាណ១​,២១ទ្រី​លាន​រៀល​ស្មើ​ប្រមាណ៣០៤​,៧៦លាន​ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here