កម្ពុជាកំពុងបោះជំហានយ៉ាងធំនៅក្នុងវិស័យទេសចរណ៍ ដើម្បីប្រែក្លាយខ្លួនជាគោលដៅទេសចរណ៍ចម្រុះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ខណៈកម្ពុជាកំពុងជំរុញការប្រែក្លាយប្រទេសរបស់ខ្លួនជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា ក្នុងនាមជាស្ថាប័នមួយ ដែលត្រូវបានដាក់ឱ្យដំណើរការដោយក្រសួងទេសចរណ៍កំពុងទទួលបន្ទុកលើកិច្ចការងារនេះ។

នេះជាភាពជាដៃគូរវាងសាធារណៈ និងឯកជន ដែលមិនធ្លាប់មានពីមុនមកនៅក្នុងវិស័យទេសចរណ៍កម្ពុជា ដើម្បីអនុញ្ញាតឱ្យវិស័យឯកជនចូលរួមដោយផ្ទាល់ក្នុងការរៀបចំផែនការ ដោយជំរុញនូវអភិក្រមថ្នាក់ក្រោមជាតិ។នេះបើយោងតាម​លោក​ អុិត​ ​វិចិត្រ​ ​អគ្គនាយក​របស់​ក្រុមប្រឹក្សា​ភិ​បាល​ទេសចរណ៍​កម្ពុជា។

លោក​បានពន្យល់​ថា​ “វិស័យ​ឯកជន​ដឹង​ច្បាស់​បំផុត​នូវ​អ្វី​ដែល​កំពុង​ដំណើរការ អ្វី​ដែល​មិន​ដំណើរការ និង​អ្វី​ដែល​ខ្វះខាត”។

ជាស្នូល រដ្ឋាភិបាលមានតួនាទីបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម ត្រួសត្រាយផ្លូវសម្រាប់ទេសចរណ៍លំដាប់អន្តរជាតិ និងអនុញ្ញាតឱ្យមានការបណ្តាក់ទុនឯកជននៅក្នុងសហគមន៍។

លោក អុិត វិចិត្រ បន្ថែមថា “នៅពេលវិស័យឯកជនរីកចម្រើន ហើយសហគមន៍រីកចម្រើន រដ្ឋាភិបាលក៏នឹងទទួលបានផលផងដែរ ហើយក្នុងគោលដៅចុងក្រោយ យើងលើកកម្ពស់ប្រទេសកម្ពុជាពីត្បូងមិនទាន់កែច្នៃ ទៅជាមជ្ឈមណ្ឌលទេសចរណ៍ដ៏រីកចម្រើនប្រកបដោយនិរន្តរភាព ជាមួយនឹងភាពទាក់ទាញចម្រុះដែលផ្តោតលើវប្បធម៌ ដំណើរផ្សងព្រេង និងធម្មជាតិ”។

យុទ្ធសាស្ត្រទេសចរណ៍របស់កម្ពុជាផ្តោតជាសំខាន់ទៅលើការលើកកម្ពស់ភាពទាក់ទាញ រួមទាំងឆ្នេរសមុទ្រស្រស់ស្អាត ទីតាំងសម្រាកលំហែកាយប្រកបដោយផាសុខភាព ទេសចរណ៍ធម្មជាតិ ព្រៃទឹកភ្លៀង និងបទពិសោធន៍វប្បធម៌។

ក្នុងន័យនេះ លោក អុិត វិចិត្រ បានគូសបញ្ជាក់​ថា​ “ប៉ុន្តែ អ្វី​ដែល​យើង​នៅខ្វះខាត​នោះ​ ជា​វិធីសាស្ត្រ​ក្នុង​ការ​ប្រែក្លាយប្រទេស​កម្ពុជា​ទៅជា​គោលដៅ​ទេសចរណ៍​ចម្រុះ​”។

ការលើកកម្ពស់យុទ្ធសាស្ដ្រ “4As” រួមមានដូចជា“Accessibility Amenities Accommodations and Attractions”ឬប្រែថា “ភាពងាយស្រួល ភាពរួសរាយ កន្លែងស្នាក់នៅ និងកន្លែងទាក់ទាញ” បានក្លាយជាអាទិភាពកំពូល ដើម្បី​ធ្វើឱ្យកម្ពុជា​សម្រេចបាន​សក្ដានុពល​ទេសចរណ៍របស់ខ្លួន។

តាមរយៈ​ការពង្រឹង​មូលដ្ឋានគ្រឹះ​ទាំងនេះ កម្ពុជា​មាន​គោលបំណង​កែលម្អ​ និងបង្កើនភាពទាក់ទាញ​ទេសចរណ៍​របស់ខ្លួន​ឱ្យលើសពី​ប្រាសាទអង្គរវត្ត និង​ខេត្តសៀមរាប​។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏មានចក្ខុវិស័យក្នុងការជំរុញភាពជាដៃគូផងដែរ ដូចជាការបង្កើនចរាចរណ៍នៃនាវាទេសចរណ៍ជាមួយប្រទេសសិង្ហបុរី និងគំនិតផ្តួចផ្តើម “ព្រះរាជាណាចក្រពីរ ទិសដៅតែមួយ”ជាមួយប្រទេសថៃ៕ប្រភព: Los Angeles Times៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here