បច្ចេកវិទ្យាថ្មីចំនួន៣ នឹងផ្លាស់ប្តូរទិដ្ឋភាពឧស្សាហកម្មនានាលើពិភពលោកក្នុងឆ្នាំ២០២៥នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សព្វថ្ងៃនេះ វិស័យបច្ចេកវិទ្យានៅលើពិភពលោករបស់យើងកំពុងបោះជំហានវិវឌ្ឍន៍ទៅមុខក្នុងល្បឿនយ៉ាងលឿន ដោយធ្វើឱ្យមានការផ្លាស់ប្តូរ និងវឌ្ឍនភាពកាន់តែឆាប់រហ័ស។

ខាងក្រោមនេះជានិន្នាការបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនកំពូលទាំង៣នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៥៖

ទី១: បច្ចេកវិទ្យា Generative AI ។

“Generative AI” ឬ AI ជំនាន់ថ្មីនឹងក្លាយជានិន្នាការបច្ចេកវិទ្យាដ៏សំខាន់បំផុតនៅក្នុងឆ្នាំ២០២៥ ដោយផ្លាស់ប្តូរទិដ្ឋភាពនៃឧស្សាហកម្មនានា តាមរយៈសមត្ថភាពបង្កើតមាតិកា ដែលមានភាពស្មុគ្រស្មាញខ្ពស់ដូចជាមនុស្ស មិនថា ការសរសេរអត្ថបទ និងរូបភាព ព្រមទាំងការក្លែងធ្វើសំឡេង។

បច្ចេកវិទ្យានេះមិនត្រឹមតែបង្កើនផលិតភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើបដិវត្តន៍អំពីរបៀប ដែលអាជីវកម្មនានាអាចឈានទៅរកការដោះស្រាយបញ្ហា ការទំនាក់ទំនងជាមួយអតិថិជន និងដំណើរការប្រកបដោយភាពច្នៃប្រឌិត ដែលធ្វើឱ្យឧបករណ៍កាន់តែងាយស្រួលប្រើប្រាស់ និងអាចប្រើប្រាស់បានក្នុងវិស័យផ្សេងៗ។

នៅឆ្នាំ២០២៥ អង្គភាពនានានឹងបន្តរួមបញ្ចូលបច្ចេកវិទ្យា AI ជំនាន់ថ្មីទៅក្នុងលំហូរការងារ ដើម្បីច្នៃប្រឌិតលឿនជាងមុន និងផ្តល់សេវាកម្មផ្ទាល់ខ្លួនរបស់អតិថិជន។

ទី២: បច្ចេកវិទ្យា Quantum Computing ។

Quantum computing ជា បច្ចេកវិទ្យា ដែលពឹងផ្អែកលើច្បាប់ Quantum Machanics ដើម្បី ដោះស្រាយបញ្ហាដែលមានភាពស្មុគស្មាញខ្លាំងលើសពី សមត្ថភាពសម្រាប់កុំព្យូទ័រធម្មតា។ Quantum Computer ត្រូវបានគេស្គាល់ជាទូទៅ Supercomputers។

Super Computer ត្រូវបានគេ ប្រើប្រាស់ក្នុងវិស័យសំខាន់ៗជាច្រើន ដូចជា ការគ្រប់គ្រងទិន្នន័យ អាកាសធាតុ ការសិក្សា Simulation ផ្សេងៗ (ដូចជាការប្រើ Quantum Computing របស់ក្រុមហ៊ុន Pfizer-BioNTech ក្នុងការបង្កើតវ៉ាក់សាំងកូវីដ-១៩) ការគ្រប់គ្រងទិន្នន័យពលរដ្ឋ និងប្រព័ន្ធសន្តិសុខជាតិជាដើម។

នៅឆ្នាំនេះ Quantum Computing ត្រូវបានអនុវត្តន៍នៅក្នុងផ្នែកនានាដូចជា ការបំប្លែងទិន្នន័យ ដែលបច្ចេកវិទ្យានេះអាចបំបែកកូដសុវត្ថិភាព។

Quantum Computing ក៏ត្រូវបានប្រើប្រាស់ក្នុងការស្រាវជ្រាវថ្នាំ ដោយបង្កើនល្បឿននៃដំណើរការ ដោយការក្លែងធ្វើរចនាសម្ព័ន្ធម៉ូលេគុលបានយ៉ាងត្រឹមត្រូវ។

ទី៣: ការពង្រីកបណ្តាញអុីនធឺណេត 5G។

បណ្តាញទូរសព្ទចល័តជំនាន់ទី៥ “5G” នឹងមានល្បឿនទាញយកទិន្នន័យ និងល្បឿនផ្ទុកទិន្នន័យកាន់តែលឿន ព្រមទាំងគ្របដណ្តប់កាន់តែធំទូលាយ និងបង្កើនការតភ្ជាប់ឱ្យមានស្ថិរភាពជាងមុន។

ការពង្រីកបណ្តាញអុីនធឺណេត 5G មានសារៈសំខាន់ណាស់សម្រាប់ដំណើរការទិន្នន័យក្នុងបរិមាណដ៏ច្រើន ជាមួយនឹងការរអាក់រអួលតិចតួចបំផុត ដោយគាំទ្រដល់បដិវត្តន៍ថ្មីនៃការច្នៃប្រឌិតបច្ចេកវិទ្យា៕ប្រភព: SimpliLearn៕

LEAVE A REPLY

Please enter your comment!
Please enter your name here