ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាមួយបានរកឃើញថា មហាសេដ្ឋីដ៏មានឥទ្ធិពលបំផុតទាំង៥ នៅលើបណ្តាញសង្គម Instagram អាចរកប្រាក់ចំណូលបានចំនួនជាង៣០០.០០០ដុល្លារអាមេរិកក្នុងការបង្ហោះមួយលើកៗ(Per post)។
ទី១: លោក ដូណាល់ ត្រាំ
ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាមួយបានរកឃើញថា មហាសេដ្ឋីដ៏មានឥទ្ធិពលបំផុតទាំង៥ នៅលើបណ្តាញសង្គម Instagram អាចរកប្រាក់ចំណូលបានចំនួនជាង៣០០.០០០ដុល្លារអាមេរិកក្នុងការបង្ហោះមួយលើកៗ(Per post)។
ទី១: លោក ដូណាល់ ត្រាំ
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ នាំមុខគេក្នុងបញ្ជី ដោយលោកអាចរកប្រាក់ចំណូលបានចាប់ពី២៣០.៧២១ដុល្លារ ដល់៣១២.១៥២ដុល្លារក្នុងការបង្ហោះម្តងៗនៅលើគណនី Instagram របស់លោក។
គណនី Instagram របស់លោក ត្រាំមានអ្នកតាមដាន(Followers)ជិត៣០លាននាក់ ហើយការបង្ហោះរបស់លោកលើបណ្តាញសង្គម Instagram អាចទទួលបានការចុច Likes ពីអ្នកប្រើប្រាស់ជាង២,៦លាននាក់ និងការចុច Comments ប្រមាណ៤៦.០០០នាក់។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក ត្រាំមានចំនួន៥,២ពាន់លានដុល្លារ។
ទី២: លោកស្រី Oprah Winfrey
មហាសេដ្ឋីនីលោកស្រី Oprah Winfrey ស្ថិតនៅលេខរៀងទីពីរនៅក្នុងបញ្ជី។ លោកស្រីមានភាពល្បីល្បាញ ដោយសារតួនាទីជាអ្នករៀបចំកម្មវិធីជជែក ផលិតករ តារាសម្តែង និងសប្បុរសជន។
ជាមួយនឹងចំនួនអ្នកតាមដានលើបណ្តាញសង្គម Instagram ប្រមាណ២២,៦លាននាក់ លោកស្រី Winfrey អាចរកប្រាក់ចំណូលបានចន្លោះពី១៩២.៧៣៣ដុល្លារទៅ២៦០.៧៥៧ដុល្លារក្នុងការបង្ហោះម្តងៗ។ ទ្រព្យសម្បត្តិរបស់លោកស្រីមានចំនួន៣ពាន់លានដុល្លារ។
ទី៣: លោក Mark Zuckerberg
ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនយក្ស Meta លោក Mark Zuckerberg ជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោមមហាសេដ្ឋីដែលមានឥទ្ធិពលបំផុតទាំង៥រូបនៅលើបណ្តាញសង្គម Instagram ។
ជាមួយនឹងចំនួនអ្នកតាមដាន១៤,២លាននាក់ ការបង្ហោះរបស់លោកអាចទទួលបានការចុច Likes ជាមធ្យមពអ្នកប្រើប្រាស់ចំនួន៣៣១.១៥០នាក់ ដែលផ្តល់ប្រាក់ចំណូលចន្លោះពី១២៣.៦២០ដុល្លារ ទៅ១៦៧.២៥០ដុល្លារក្នុងការបង្ហោះម្តងៗ។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Zuckerberg មានចំនួន២០២,៥ពាន់លានដុល្លារ។
ទី៤: លោក Bill Gates
លោក Bill Gates ស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft ទទួលបានចំណាត់ថ្នាក់លេខ៤។
គណនី Instagram របស់លោក Bill Gates មានអ្នកតាមដានចំនួន១១,២លាននាក់ ហើយការបង្ហោះរបស់លោកអាចទទួលបានការចុច Likes ជាមធ្យមពីអ្នកប្រើប្រាស់ចំនួន១២៤.៨៩១នាក់ ដែលអនុញ្ញាតឱ្យលោករកប្រាក់ចំណូលបានចន្លោះពី៩៦.៣១១ដុល្លារ ទៅ១៣០.៣០៣ដុល្លារក្នុងការបង្ហោះម្តងៗ។ លោក Gates មានទ្រព្យសម្បត្តិសុទ្ធចំនួន១២៩,៨ពាន់លានដុល្លារ។
ទី៥: លោក Richard Branson
លោក Richard Branson ដែលជាមហាសេដ្ឋីដ៏ល្បីល្បាញខាងវិនិយោគ និងជាស្ថាបនិកនៃក្រុមហ៊ុន Virgin Group ដែលគ្រប់គ្រងចំនួនក្រុមហ៊ុនជាង៤០០ក្រុមហ៊ុន នៅទូទាំងពិភពលោក បានឈរនៅលេខរៀងទី៥។
លោកមានចំនួនអ្នកតាមដានប្រហែល៥លាននាក់នៅលើបណ្តាញសង្គម Instagram និងអាចរកចំណូលបានចន្លោះពី៤២.១៥៩ដុល្លារ ទៅ៥៧.០៣៨ដុល្លារក្នុងការបង្ហោះម្តងៗ។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Richard Branson មានចំនួន២,៦ពាន់លានដុល្លារ៕ប្រភព: Vnexpress៕