ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរៀបចំកម្មវិធីដ៏ពិសេសជូនដល់អតិថិជន ក្រោមប្រធានបទ “វេទិការស្ដីពី ហុង ស៊ុយ ឆ្នាំ២០២៥”។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់អតិថិជនក្នុងការទទួលបានគន្លឺះសំខាន់ៗនៃហុងស៊ុយ និងយុត្តិសាស្រ្ត អំពីការផ្លាស់ប្តូរឆ្នាំចាស់ឈានចូលឈ្នាំថ្មី (ឆ្នាំម្សាញ់) ដែលអាចជួយដល់អតិថិជនក្នុងការគ្រប់គ្រងអាជីវកម្មឆ្នាំថ្មីដោយមានទំនុកចិត្ត និងឈានទៅរកជោគជ័យ។
លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានចែករំលែកក្តីរំភើបចំពោះព្រឹត្តិការណ៍នេះដោយបានមានប្រសាសន៍ថា៖
“ធនាគារ ហត្ថា យើងជឿជាក់ថា ការផ្ដល់នូវសេវាកម្មហិរញ្ញវត្ថុដ៏ល្អ គឺជាចំណុចដ៏សំខាន់សម្រាប់ងអត្តិថិជន ប៉ុន្តែការបន្ថែមនៅចំណេះដឹងនិងចែករំលែក ផ្សេងៗ ដូចជា “វេទិការស្ដីពី ហុង ស៊ុយ ឆ្នាំ២០២៥” ដែលរៀបចំសម្រាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនដែលនឹងចូលមកដល់នាដ៏ខ្លីខាងមុខនេះ គឺដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់បទពិសោធន៍ដ៏ល្អឥតខ្ចោះ ដែលអាចជំរុញអតិថិជនរបស់យើងបានស្វែងយល់កាន់ច្បាស់ និងត្រៀមខ្លួនអោយបានកាន់តែល្អសម្រាប់អាជីវកម្ម ឱ្យមានភាពរីកចម្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកជីវិតផ្ទាល់ខ្លួន។

-->
ស្របជាមួយផងដែលនោះ លោក អ៊ាង គង្គា ហៅលោកគ្រូមហាជុំ បានចែករំលែកចំណេះដឹងអំពីក្បួនច្បាប់ហុង ស៊ុយ ផ្សេងៗ ក្នុង” វេទិការស្ដីពី ហុង ស៊ុយ ឆ្នាំ២០២៥” ដល់អតិថិជនរបស់យើង។ ការចែករំលែកនេះរួមមានវិធីសាស្រ្តរៀបចំគេហដ្ឋានសម្រាប់ពិធីបុណ្យចូលឆ្នាំចិន និងគន្លឹះហុងស៊ុយសម្រាប់អាជីវកម្ម ដើម្បីជំរុញការរីកចម្រើនទាំងផ្នែកហិរញ្ញវត្ថុ និងជីវិតផ្ទាល់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនេះ ធនាគារ ហត្ថាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងភ្ញៀវកិត្តិយសទាំងអស់ ចំពោះការបន្តគាំទ្រ ជឿទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ធនាគារ ហត្ថា ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញការរីកលូតលាស់ ភាពជោគជ័យ និង រឹងមាំរបស់ធនាគារ រហូតមកដល់សព្វថ្ងៃនេះ។ សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា គណៈគ្រប់គ្រង ព្រមទាំងអតិថិជន និងភ្ញៀវកិត្តិយសទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន!


អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសការបើកធនាគារ ហត្ថា ថៅវើ ដែលទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថាធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។