រដ្ឋាភិបាល​អន​ម័ត​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​

0

ដោយ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​អន​ម័ត​ទាំងស្រុង​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត​នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តី​ ​នៅ​ថ្ងៃទី​ ​៥​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​



​យោង​តា​សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​ធ្វើឡើង​ ​ដើម្បី​ឱ្យ​ស្រប​នឹង​បរិបទ​នៃ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។​ ​សេចក្តី​ព្រាង​នេះ​ ​ត្រូវ​បាន​រៀបចំ​ ​និង​តាក់តែង​ឡើង​ក្នុង​គោលបំណង​ជ​ម្រុ​ញ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកបដោយ​និរន្តរភាព​ ​និង​ប្រសិទ្ធភាព​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​ផលប្រយោជន៍​យូរអង្វែង​របស់​ប្រទេសជាតិ​ ​ស្រប​ពេល​ដែល​ការស្វែងរក​និង​ការ​អភិវឌ្ឍ​ធនធាន​ប្រេងកាត​ទាំង​ដែន​គោក​ ​និង​ដែនសមុទ្រ​ ​ដើម្បី​ឈាន​ទៅ​រក​ការផលិត​ធនធាន​ប្រេងកាត​លើកទីមួយ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​កម្ពុជា​នា​ឆ្នាំខាងមុខ​នេះ​។​

​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ ​និង​ផលិតផល​ប្រេងកាត​ត្រូវ​បាន​តាក់តែង​ឡើងជា​លើកដំបូង​ដោយ​អតីត​ក្រសួង​ឧស្សាហកម្ម​ ​រ៉ែ​ ​និង​ថាមពល​ ​ដោយមាន​ការ​ជួយឧបត្ថម្ភ​ពី​អ្នកជំនាញ​ការ​ច្បាប់​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី១៩៩៦​។​ ​បន្ទាប់មក​មានការ​ជួយឧបត្ថម្ភ​ពី​អ្នកជំនាញ​ការ​ច្បាប់​មក​ពី​ក្រុមហ៊ុន​ជប៉ុន​ ​Idemitsu​ ​Oil​ ​and​ ​Gas​ ​ដើម្បី​ពិនិត្យ​ ​និង​កែ​សម្រួល​បន្ថែម​ទៀត​។​ ​

​ចាប់តាំងពី​ឆ្នាំ​ ​២០០៦​ ​អតីត​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​បាន​យក​សេចក្តី​ព្រាងច្បាប់​នេះ​មក​កែសម្រួល​ឡើងវិញ​ ​ដោយ​មាន​​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស​ ​និង​អ្នកជំនាញ​ផ្នែក​ច្បាប់​ជាតិ​ ​និង​អន្តរជាតិ​នានា​។​

​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ ​និង​ផលិតផល​ប្រេងកាត​ ​បាន​រៀបចំឡើង​ដោយ​ត្រូវ​បាន​បែកចែក​ជា៩ ជំពូក​ ​និង៧២មាត្រា​។​

​បទប្បញ្ញត្តិ​ទូទៅ​គោលបំណង​ច្បាប់​នេះ​មាន​គោលបំណង​ជំរុញ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកបដោយ​និរន្តរភាព​ ​និង​ប្រសិទ្​ធភាព​ ​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​ផលប្រយោជន៍​យូរអង្វែង​របស់​ប្រទេសជាតិ​។​គោលដៅ​ច្បាប់​នេះ​មាន​គោលដៅ​កំណត់​អំពី​សមត្ថកិច្ច​ ​និង​វិធាន​នៃ​ការគ្រប់គ្រង​វិស័យ​ប្រេងកាត​។​

​វិសាលភាព​ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​លើ​រាល់​សកម្មភាព​ ​ក្នុង​វិស័យ​ប្រេងកាត​នៅក្នុង​បូរណភាពទឹកដី​ ​និង​អធិបតេយ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួម​ទាំង​បាតសមុទ្រ​ ​និង​ស្រទាប់ដី​ក្រោម​បាតសមុទ្រ​នៃ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​ ​និង​តំបន់​ខ្ពង់រាប​បាតសមុទ្រ​ ​ព្រមទាំង​តំបន់​ផ្សេង​ៗ​ទៀត​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​មាន​សិទ្ធិ​អធិបតេយ្យ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here