ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ រដ្ឋាភិលបាលកម្ពុជា បានសម្រេចអនុម័តឲ្យក្រមហ៊ុនឲ្យសាងសង់ស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងគម្រោងវិនិយោគស្ថានីយអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ២ កន្លែងនៅពោធិ៍សាត់១កន្លែង ដែលមានកំលាំងអានុភាព ៦០MW និងនៅកំពង់ឆ្នាំង១កន្លែង៦០MW ដើម្បីផលិតអគ្គិសនីលក់ឲ្យអគ្គិសនីកម្ពុជា។
យោងតាមសេចក្តីសម្រេចរបស់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៩ នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានេះបានឲ្យដឹងថា វិស័យអគ្គិសនីថ្មីចំនួន២ទី១ គម្រោងវិនិយោគសាងសង់ស្ថានីយវារីអគ្គិសនី ស្ទឹងពោធិ៍សាត់១អានុភាព៨០មេហ្កាវ៉ាត នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងទំហំទឹកប្រាក់សរុប២៣១,១០លានដុល្លារអាមេរិក។
-->
ទី២ គម្រោងវិនិយោគស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ២ កន្លែងនៅពោធិ៍សាត់១កន្លែង ៦០MW និងនៅកំពង់ឆ្នាំង ១កន្លែង៦០MW ដើម្បីផលិតអគ្គិសនីលក់ឲ្យអគ្គិសនីកម្ពុជា។
យោងតាមការចេញផ្សាយព៌តមានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា នៃទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១គម្រោងនេះ គឺជាគម្រោងអាទិភាពមួយដែលរាជរដ្ឋាភិបាលបានបញ្ចូល ក្នុងផែនការមេអភិវឌ្ឍនវិស័យអគ្គិសនី ដែលត្រូវដាក់ឲ្យដំនើរការនៅឆ្នាំ២០២៣ និងសាងសង់ដោយក្រុមហ៊ុន SPHP(Cambodia) Co.,Ltd ។
គំរោងនេះត្រូវបានរដ្ឋាភិបាលអនុម័តយល់ព្រមកាលពីខែមិថុនា ឆ្នាំ២០១៨ ដោយអនុញ្ញាត្តឲ្យក្រុមហ៊ុន KTC Cable Co.,Ltd ដែលបានប្តូរឈ្មោះទៅជាក្រុមហ៊ុន SPHP(Cambodia) Co.,Ltd ដើម្បីសំរួលដល់ការអនុវត្តតាមនីតិវិធីនៃការវិនិយោគ តាមរយៈសេចក្តីជូនដំណឹងលេខ ៧៤១ សជណ.ឧស ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាសព៌តមានដដែលបានឲ្យដឹងថា ខ្លឹមសារនៃកិច្ចព្រមព្រៀងវិនិយោគ។ ខ្លឹមសារគោលដែលគណៈកម្មការអន្តរក្រសួង និងភាគីក្រុមហ៊ុនបានចរចា និងព្រមព្រៀងគ្នាសម្រាប់ការវិនិយោគគម្រោងនេះ មានដូចជា ទី១ រូបភាពវិនិយោគសាងសង់-ដំណើរការ-ផេ្ទរ (BOT) ទី២ ទុនវិនិយោគសរុប២៣១,១០លានដុល្លារអាមេរិកទី៣ ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់រួមមាន៖ ទំនប់ទឹក បំពង់បង្ហូរទឹកផ្លូវថ្នល់ សា្ថនីយវារី អគ្គិសនីអានុភាព៨០MW ខែ្សបញ្ជូនតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ប្រវែង៥គីឡូម៉ែត្រ ពីស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ទៅភ្ជាប់ជាមួយខែ្សបញ្ជូនតង់ស្យុងខ្ពស់២៣០ គីឡូវ៉ុលដែលមានស្រាប់ពីអនុស្ថានីយអូរសោម ទៅអនុស្ថានីយពោធិ៍សាត់ និងហេដ្ឋារចនាសម្ព័ន្ធបន្ទាប់បន្សំដ៏ទៃទៀត។
ទី៤ រយៈពេលសម្បទាន ៣៩ឆ្នាំ ក្នុងនោះ ៤ឆ្នាំ សម្រាប់ការសាងសង់ និង៣៥ឆ្នាំ សម្រាប់ការធ្វើអាជីវកម្ម ទី៥ លើកលែងពន្ធនាំចូលគ្រឿងចក្រ គ្រឿងម៉ាស៊ីន បរិក្ខាឧបករណ៍ និងសំភារៈនានា សម្រាប់ការសាងសង់ លើកលែងតែប្រេងឥន្ធនៈ ដែលក្រុមហ៊ុនត្រូវតែបង់ពន្ធជាធម្មតាស្របតាមច្បាប់ជាធរមាន ទី៦ រយៈពេលលើកលែងពន្ធលើប្រាក់ចំណេញ ៩ឆ្នាំ ចាប់ពីថ្ងៃប្រតិបត្តិការអាជីវកម្ម (ពន្ធដ៏ទៃទៀតត្រូវបង់ធម្មតា)ទី៧ យកពន្ធលើប្រាក់ចំណេញ២០% បន្ទាប់ពីរយៈពេលលើកលែងពន្ធ៩ឆ្នាំ។
ទី៨ យកពន្ធកាត់ទុក១៤% ចំពោះការបង់ការប្រាក់ឲ្យធនាគារ ក្នុងរយៈពេលសាងសង់។ ទី៩ យកពន្ធកាត់ទុក១៤% ចំពោះការបង់ការប្រាក់ឲ្យធនាគារ ក្នុងរយៈប្រតិបត្តិការអាជីវកម្ម។ ទី១០ យកពន្ធកាត់ទុក១៤% ចំពោះការបែងចែកប្រាក់ប្រចំណេញ ឬភាគលាភ ទី១ បរិមាណមូលដ្ឋាននៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំ គឺជាមធ្យម៣៦៩ លានគីឡូវ៉ាត់ម៉ោង អគ្គិសនីកម្ពុជានឹងទិញអគ្គិសនីតាមបរិមាណ ដែលក្រុមហ៊ុនផលិតបានជាក់ស្តែង។ ទី១២ ថ្លែលក់អគ្គិសនីឲ្យអគ្គិសនីកម្ពុជា ស្មើរនឹង ៧,៩ សេនអាមេរិកក្នុង ១គីឡូវ៉ាត់ម៉ោង និងទី១៣ អគ្គិសនីកម្ពុជា នឹងទិញថាមពលអគ្គិសនីទាំងអស់នៅរដូវប្រាំង ឯបរិមាណអគ្គិសនីដែលផលិតលើសពីបរិមាមូលដ្ឋានក្នុងរដូវវស្សា ត្រូវលក់ឲ្យអគ្គិសនីកម្ពុជាក្នុងតម្លៃ៦៥% នៃអត្រាលក់ខាងលើ៕