រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥៖ ក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ហ្វីលីព ដែលជាសមាជិកនៃក្រុមហ៊ុន PhillipCapital Group និង ធនាគារ ហត្ថា ម.ក ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានប្រកាសដោយមោទនភាពពី ការសម្ពោធជាផ្លូវការលើកិច្ចសហការដៃគូអាជីវកម្មប៊េងកាសួរេន ដែលប្រារព្ធឡើងនៅសណ្ឋាគារ សាងគ្រីឡា ភ្នំពេញ។ កិច្ចសហប្រតិបត្តិការនេះ មានគោលបំណង ដើម្បីចូលរួមលើកកម្ពស់ និងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជន ធនាគារ ហត្ថា និងសាធារណជនឱ្យទទួលបាននូវធានារ៉ាប់រងទូទៅដូចជា៖ ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងអគ្គិភ័យ និងធានារ៉ាប់រងសុខភាព ក៏ដូចជាពង្រឹងកិច្ចការពារដល់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យើងពិតជាមានមោទនៈភាពតាមរយៈការសហការភាពជាដៃគូយុទ្ធសាស្ត្រប៊េងកាសួរេននេះ ស្ថាប័នទាំងពីរជឿជាក់យ៉ាងមុតមាំថា នឹងរួមគ្នាបង្កើនការយល់ដឹងអំពី អត្ថប្រយោជន៍ធានារ៉ាប់រង ផ្តល់ដំណោះស្រាយ និងកិច្ចការពារហិរញ្ញវត្ថុប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនដល់ប្រជាជនកម្ពុជា។

លោក Jeffrey Chew, អគ្គនាយកក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ហ្វីលីព បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូនេះថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រឹងភាពជាដៃគូរបស់យើងជាមួយធនាគារ ហត្ថា កិច្ចសហការនេះអនុញ្ញាតឱ្យយើងប្រើប្រាស់ជំនាញរបស់យើង ដើម្បីផ្តល់ការការពារធានារ៉ាប់រងដ៏មានតម្លៃដល់អតិថិជនរបស់ធនាគារ ហត្ថា។ លោក Jeffrey Chew មានប្រសាសន៍បន្ថែមថា កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែផ្តល់ដំណោះស្រាយធានារ៉ាប់រងដ៏ល្អឥតខ្ចោះដល់អតិថិជនធនាគារហត្ថាប៉ុណ្ណោះទេ ធានារ៉ាប់រងពិតមានតួនាទីសំខាន់ក្នុងការចង្អុលនៃស្ថិតស្ថេរ សុវត្ថិភាពហិរញ្ញវត្ថុ កាត់បន្ថយផលប៉ះពាល់ពីព្រឹត្តិការណ៍ដែលកើតឡើងដោយមិនបានរំពឹងទុក និងការពារសន្តិភាពផ្លូវចិត្តកាន់តែច្រើន និងប្រសិទ្ធភាពជូនដល់អតិថិជន”។
-->
លោក មិន សុផា ប្រធាននាយកប្រតិបត្តិធនាគារ ហត្ថា បានបង្ហាញនូវការទុកចិត្តខ្ពស់ចំពោះដៃគូនេះ ដោយអោយដឹងថាវានឹងជំរុញវិស័យធានារ៉ាប់រងឲ្យមានការរីកចម្រើនបន្ថែមទៀត។ លោកបានលើកឡើងថា “យើងពិតជាមានក្តីសោមនស្សក្នុងភាពជាដៃគូរអាជីវកម្មជាមួយ ក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ហ្វីលីព ដើម្បីផ្ដល់ប្រយោជន៍ និងជម្រើសន្ថែមទៀតជូនដល់អតិថិជនរបស់ធនាគារ ហត្ថា ទាំងអស់ និងសាធារណៈទូទៅ តាមរយៈការផ្តល់នូវសេវាធានារ៉ាប់រងសុខភាព សេវាធានារ៉ាប់រងអគ្គិសភ័យ និងធានារ៉ាប់រងយានយន្ត ដែលក្រុមហ៊ុនទាំងពីរបានហការជាមួយជួយគ្នានៅថ្ងៃនេះ។ ភាពជាដៃគូនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុទូលំទូលាយដែលអាចបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់កម្ពុជាអោយបានល្អបំផុត។”

ដើម្បីអបអរក្នុងការដាក់សម្ពោធជាផ្លូវការលើកិច្ចសហការដៃគូអាជីវកម្មប៊េងកាសួរេននេះ អតិថិជន ធនាគារ ហត្ថា ទាំងអស់ ដែលចុះឈ្មោះប្រើប្រាស់ធានារ៉ាប់រងយានយន្តឯកជន ពីក្រុមហ៊ុន ហ្វីលីព ចេណឺរល អ៊ីនសួរេន ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នឹងទទួលបានការបញ្ចុះតម្លៃ ១០% ភ្លាមៗ។ លើសពីនេះទៅទៀត អតិថិជនដែលចុះឈ្មោះប្រើប្រាស់ធានារ៉ាប់រងតាមរយៈធនាគារ ហត្ថា នឹងទទួលបាននូវតម្លៃពិសេស។

អំពី ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព
ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព ជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងទូទៅដែលទទួលបានទំនុកចិត្តខ្ពស់នៅក្នុងប្រទេសកម្ពុជា និងមានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការផ្តល់ដំណោះស្រាយធានារ៉ាប់រងទូទៅប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យដល់អតិថិជនជា បុគ្គល និងដៃគូអាជីវកម្មនានា។ ក្រុមហ៊ុនទទួលបានការគាំទ្រប្រកបដោយមោទនភាពពី PhillipCapital Group ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏រឹងមាំមួយមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី។
វឌ្ឍនភាពរបស់ក្រុមហ៊ុនបានចាប់ផ្តើមជាមួយការអនុម័តលើការចុះបញ្ជីក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៧ និងការទទួលបានអាជ្ញាប័ណ្ណអាជីវកម្មធានារ៉ាប់រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៧។ ថ្មីៗនេះ យើងបានបន្តអាជ្ញាប័ណ្ណអាជីវកម្មធានារ៉ាប់រងទូទៅជាមួយនឹងនិយ័តករធានារ៉ាប់រងកម្ពុជា ដែលមានប្រសិទ្ធភាពនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២ ដើម្បីធានាបានការអនុលោមតាមច្បាប់ និងឧត្តមភាពសេវាកម្មរបស់ក្រុមហ៊ុន។
នៅក្នុងប្រទេសកម្ពុជា PhillipCapital Group (Cambodia) តំណាងដោយក្រុមហ៊ុនសំខាន់ៗចំនួនបួន៖
- Phillip General Insurance (Cambodia) Plc
- Phillip Life Assurance (Cambodia) Plc
- Phillip Bank Plc
- Phillip Trustee (Cambodia) Co, Ltd
អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសការបើកធនាគារ ហត្ថា ថៅវើ ដែលទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ។ អគារការិយាល័យកណ្តាលថ្មីនេះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធហិរញ្ញវត្ថុប្រកបដោយភាពរលូន និងមានភាពងាយស្រួល ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនទាំងអស់។
សូមបញ្ជាក់ថាធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។
