ធនាគារ ហត្ថា បានរៀបចំកិច្ចប្រជុំនាយក-នាយិកាសាខា ប្រចាំឆ្នាំ ២០២៥ ក្រោមប្រធានបទ៖ “ការផ្លាស់ប្តូរ ដើម្បីភាពជោគជ័យដ៏ប្រសើរ” ដើម្បីផ្ដល់គន្លឹះសំខាន់ៗ សម្រាប់ការផ្លាស់ប្តូរសម្រាប់ឆ្នាំថ្មី!

0

ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរៀបចំកិច្ចប្រជុំនាយក-នាយិកាសាខា ប្រចាំឆ្នាំ ២០២៥ ក្រោមប្រធានបទ៖“ការផ្លាស់ប្តូរ ដើម្បីភាពជោគជ័យដ៏ប្រសើរ (Embracing Change Achieving Excellence)”។ កិច្ចប្រជុំនេះ​ត្រូវបានរៀបចំឡើង នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅធនាគារ ហត្ថា ថៅវើ ដោយមានការអញ្ជើញចូលរួមពី លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់គ្រប់គ្រង ព្រមទាំងលោកនាយក-នាយិកាសាខា របស់ធនាគារ ហត្ថា មកពីគ្រប់សាខាទូទាំងប្រទេស។ កិច្ចប្រជុំឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងបង្ហាញពីផែនការយុទ្ធសាស្ត្រព្រមទាំងគោលដៅសម្រាប់ឆ្នាំ ២០២៥ ​ដើម្បីទទួលបានគន្លឹះក្នុងការផ្លាស់ប្ដូរ ដែលមានប្រសិទ្ធភាពខ្ពស់ និងការយកចិត្តទុកដាក់កាន់តែខ្លាំងលើសេវាហិរញ្ញវត្ថុប្រកបដោយល្អប្រសើរ ជូនអតិថិជនរបស់ខ្លួន។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “កិច្ចប្រជុំនៅថ្ងៃនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ក្នុងការចែករំលែកនូវនៅផែនការ​យុត្តិសាស្រ្ត​ និងគន្លឹះក្នុងការផ្លាស់ប្ដូររបៀរបប​ការងារ ផ្នត់គំនិត អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របជាមួយចំណេះជំនាញពង្រឹងកិច្ចសហការ និងកំណត់នូវការអនុវត្តផែនការយុទ្ធសាស្រ្ត ផ្តល់សេវាកម្មកាន់តែប្រសើរ ស្របទៅតាមតម្រូវការអតិថិជន។ បន្ថែមពីនោះទៀតការផ្លាស់ប្ដូរនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មរបស់យើង ដើម្បីធានាថារាល់សេវាកម្មហិរញ្ញវត្ថុ ដែលផ្ដល់ជូនដល់អតិថិជនពិតជាទទួលបាននៅការពេញចិត្តយ៉ាងកក់ក្ដៅ​”។

ក្រោយពីបានទទួលនូវការចែករំលែកអំពីផែនការយុទ្ធសាស្ត្រ របៀបធ្វើការងារ និងការផ្លាស់ប្តូរផ្នត់គំនិត ជាមួយចំណេះជំនាញ និងបទពិសោធន៍ផ្សេងៗតាមរយៈការធ្វើបទបង្ហាញពីគណៈគ្រប់គ្រង បានធ្វើឱ្យអ្នកចូលរួមទាំងអស់យល់ដឹងអំពីទិសដៅនានា ហើយថែមទាំងជួយពង្រឹងសមត្ថភាព និងការចងសម្ពន្ធភាពក្នុងក្រុមការងារដែល អាចអភិវឌ្ឍន៍បន្ថែមនាពេលអនាគត ឆ្ពោះទៅកាន់ភាពរឹងមាំ វឌ្ឍនភាព និងភាពជោគជ័យ។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល ៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសការបើកធនាគារ ហត្ថា ថៅវើ ដែលទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថាធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល ០៦ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។

LEAVE A REPLY

Please enter your comment!
Please enter your name here