ក្រសួងដែនដី និងវប្បធ៌មរៀបចំ “សៀវភៅ ស អង្គរ”សម្រាប់ការគ្រប់គ្រងប្រជាសាស្រ្ត និងជីវភាពអ្នកស្រុកអង្គរ

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងប្បធ៌ម និងវិចិត្រសិល្បៈបានរៀបចំ “សៀវភៅ ស អង្គរ” សម្រាប់ជាត្រីវិស័យចង្អុលបង្ហាញពីការអភិវឌ្ឍន៍ អភិរ័ក្ស និងលើកកំពស់ជីវភាពអ្នកស្រុកអង្គរ។

    លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបានមានប្រសាសន៍ថា ក្នុងស្មារតីឯកភាពជាតិ យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ ប្រកបដោយការទទួលខុសត្រូវលើអនាគត តំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលជាព្រលឹងជាតិខ្មែរនោះ គឺមិនត្រឹមតែយកចិត្តទុកដាក់ លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានដិតដល់ លើការគ្រប់គ្រងប្រជាសាស្ត្រ និងជីវភាពរស់នៅរបស់អ្នកស្រុកអង្គរ ប្រកបដោយចីរភាព។

លោកបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងទស្សនទាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំ “សៀវភៅ ស អង្គរ” ដើម្បីពង្រឹងមូលដ្ឋានឯកភាពជាតិក្នុងការគិតគូរ តម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរួម និងពង្រឹងសាមគ្គីជាធ្លុងមួយ ដើម្បីរួមគ្នាអភិរក្សរមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ ដើម្បីឧត្តមប្រយោជន៍ជាតិខ្មែរ។

ជាមួយគ្នានេះ ក្រសួងកំពុងរៀបចំបទប្បញ្ញតិ្តប្រើប្រាស់ដី ដែលនឹងកំណត់ប្រភេទ និងលក្ខខណ្ឌនៃការប្រើប្រាស់ដី ក្នុងភូមិទាំង ១១៤ ព្រមទាំងគិតគូរ លើការងាររៀបចំកែលម្អទីតាំងអាទិភាព ក្នុងតំបន់រមណីយដ្ឋានអង្គរ និងទីតាំងលក់ដូរសម្រាប់ប្រជាពលរដ្ឋ។

កិច្ចប្រជុំពិភាក្សានាពេលនេះ ដឹកនាំដោយលោកឧបនាយករដ្ឋម

ន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ ចំពោះសំណូមពររបស់តំណាងពល​រដ្ឋ និងអាជ្ញាធរក្នុង១១៤ភូមិ និងយកសំណូមពរនេះជាមូលដ្ឋាន ក្នុងការរៀបចំបទប្បញ្ញត្តិប្រើប្រាស់ដីនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here