គ​ន្ឋ​បុ​ប្ឆា​បើក​មជ្ឈមណ្ឌល​ព័ត៌មាន​រំលឹក​ការចងចាំ​ដល់​វីរបុរស​កុមារ​កម្ពុជា

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ស្លាកស្នាម​អនុស្សាវរីយ៍ ស​មិ​ទ្ឋិ​ផល​ការងារ និង​ការចងចាំ​មួយ​ដែល​មិនអាច​បំភ្លេចបាន ត្រូវបាន​ដាក់តាំង​បង្ហាញ នៅក្នុង​សាល​នៃ​មជ្ឈមណ្ឌល​ព៌​ត​មាន​គ​ន្ឋ​បុ​ប្ឆា ជា​សាល​មួយ​ដែល​ឧទ្ទិស​សម្រាប់​ការ​ពលី​កម្ម របស់លោក​វេជ្ជបណ្ឌិត​Beat Richner ដែល​បាន​លះបង់​ពេលវេលា​ជាង​ពីរ​ទសវត្សរ៍ ដើម្បី​សង្គ្រោះ​កុមារ​កម្ពុជា។

“គាត់​លែង​អាច​ត្រលប់មក​កម្ពុជា​វិញ​ហើយ” ដោយសារ​ជំងឺ​ធ្ងន់ធ្ងរ​របស់​លោ ក ប៉ុន្តែ​កេ​រ្ត៍​ឈ្មោះ និង​ការលះបង់​ដោយ​គ្មាន​ការនឿយហត់ របស់លោក​វេជ្ជបណ្ឌិត ​Beat Richner ស្ថាបនិក និង​ជា​ប្រធាន​មូលនិធិ​គ​ន្ឋ​បុ​ប្ឆា​ត្រូវ​បានដាក់​បង្ហាញ​ក្នុង​មជ្ឈមណ្ឌល​នេះ ដែល​បើក​ឲ្យ​សាធារណៈជន​ចូល​ទស្សនា​ចាប់ពី​ម៉ោង៨ព្រឹក​ដល់១១ថ្ងៃត្រង់ និង​ពី​ម៉ោង២ដល់៤,៣០នាទី​រសៀល ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ និង​បើក​ចាប់ពី​ម៉ោង៨ព្រឹក​ដល់១១ព្រឹក​សម្រាប់​ថ្ងៃ​សៅរ៍។

ជា​អ្នកធ្វើការងារ​ជាមួយ​លោក​វេជ្ជបណ្ឌិត Beat Richner តាំងពីដើម​មក​លោក​វេជ្ជបណ្ឌិត​ដេ​នី​ស ឡូ​រ៉ង់​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​ព៌​ត​មា​នគ​ន្ឋ​បុ​ប្ឆា​បាន​បើក​ដំណើរការ​កាលពី​ថ្ងៃទី៥ ធ្នូ​កន្លងមកនេះ ក្រោម​ព្រះរាជ​ធ​ប​តី​ភាព​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចម៉ែ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពីស​ម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​ស្ត្រី​ទី១កម្ពុជា និង​ជា​ប្រធាន​កាកបាតក្រហមកម្ពុជា។

មជ្ឈមណ្ឌល​ព៌​ត​មាន​នេះ ស្ថិតក្នុង​បរិវេណ​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ឆា ខាងជើង​វត្តភ្នំ និង​ស្ថិតនៅ​ចន្លោះ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន និង​អាគារ​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ឆា​។

លោក ដេ​នី​ស ឡូ​រ៉ង់ បាន​បន្តថា “ស​មិ​ទ្ឋិ​ផល​រយៈពេល ២៥ឆ្នាំ បានដាក់​តាំង​បង្ហាញ​ក្នុង​ម​ជ្ឈ​ម ណ្ឌ​ល​នេះ ដើម្បី​រំលឹក​នឹក​គុណ​ដល់​លោក​វេជ្ជបណ្ឌិត Beat Richner ដែល​បាន​លះបង់​កំលាំងកាយ​ចិត្ត​សម្រាប់​មន្ទីរពេទ្យ​នេះ។លោក​បន្តថា “បច្ចុប្បន្ន​ទោះបី​អវត្តមាន​របស់គាត់​ក៏ដោយ ប៉ុន្តែ​ភាពជា​អ្នកដឹកនាំ ការគោរព​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​នៅទីនេះ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល ព្រមទាំង​ប្រជាជន​ស្វី​ស​នៅតែ​ប្តេជ្ញា​គាំទ្រ​ដល់​ដំណើរការ​មន្ទីរពេទ្យ​នេះ។

ចាប់តាំងពី​បើក​ឲ្យ​សាធារណៈជន​ចូល​ទស្សនា​ឥតគិតថ្លៃ មាន​សម្បុរ​សជន​បាន​បរិច្ចាក​ទឹកប្រាក់​ជាង ៤០០០ដុល្លារ​ហើយ សម្រាប់​មន្ទីរពេទ្យ​នេះ។

លោក​ដេ​នី​ស ឡូ​រ៉ង់​បាន​បន្តថា ការបើក​មជ្ឈមណ្ឌល​នេះ ក៏​ជា​ផ្នែក​មួយ​ផ្តល់ជូន​សាធារណៈ​ជូន សម្រាប់​ការយល់ដឹង​ពី​មន្ទីរពេទ្យ​នេះ និង​បាន​ដឹក​ពី​សកម្មភាព​របស់លោក​សាស្ត្រាចារ្យ Beat Richner ដើម្បី​ឲ្យ​ពួកគេ​ចូលរួមចំណែក​ជួយ​គាំទ្រ​ជា​មូលនិធិ​បន្ត ដល់​មន្ទីរពេទ្យ​ដែល​ផ្តល់​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ដ៏​ធំ​នេះ។

លោក​សាស្ត្រាចារ្យ​គី ស​ន្ទ​ទី​ប្រធាន​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ឆា​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា មាន​ប្រជាពលរដ្ឋ​មួយចំនួន ចង់​ចូល​មើល​សកម្មភាព​ក្នុង​មន្ទីរពេទ្យ​នេះ ប៉ុន្តែ​ជាគោលការណ៍​មន្ទីរពេទ្យ​មិន​អនុ​ញ្ញា​ត្ត​នោះទេ ដោយសារ​ជា​កន្លែង​ព្យាបាល​ជំងឺ និង​មន្ទីរពេទ្យ​ប្រកាន់យក​គោលការណ៍​គោរព​សិ​ទ្ឋ​ឯកជន​របស់​អ្នកជំងឺ។

លោក​បន្តថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ការឧបត្ថម្ភ៦លាន​ដុល្លារ​ក្នុង​មួយឆ្នាំ កាកបាតក្រហមកម្ពុជា​ផ្តល់១លាន​ដុល្លារ និង​មូលនិធិ​បាន​ពី​ការលក់​សំបុ ត្រ​ចូល​ទស្សនា​អង្គ​ប្រមាណ​ជាង៣លាន​ដុល្លារ ព្រមទាំង​ថវិកា​ពី​រដ្ឋាភិបាល​ស្វី​ល៤លាន​ដុល្លារ​ទៀត ហើយ​មូលនិធិ​គ​ន្ឋ​បុ​ប្ឆា​នៅតែ​បន្តសកម្មភាព មិនមាន​សញ្ញា​ថយចុះ​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here