ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេថធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានគាំទ្រឲ្យមានផលិតករបរទេស មកថតភាពយន្តនៅលើទឹកដីអង្គរ និងតំបន់រមណីយដ្ឋាននានានៅកម្ពុជា។
សម្តេចបានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតការងារក្រសួងទេសចរណ៍នាល្ងាចថ្ងៃទី២៧ កុម្ភៈនេះ។

ក្នុងពិធីនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាល រាជធានី ខេត្តផ្តល់កិច្ចសហការ ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination) ក៏ដូចជា ការថតស្ប៉ូតពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ ដែលទាំងអស់នេះ នឹងជំរុញការផ្សព្វផ្សាយកម្ពុជា លើឆាកអន្តរជាតិ បានលឿន និងមានប្រសិទ្ធភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គាំទ្រឱ្យមានការថតភាពយន្តនៅលើទឹកដីអង្គរ ក៏ដូចជានៅទីតាំងនានានៅកម្ពុជា ពីសំណា ក់ក្រុមហ៊ុនភាពយន្តបរទេស។
សម្រាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈការថតភាពយន្តនេះ ធ្វើឱ្យកម្ពុជាចំណេញក្នុងការផ្សព្វផ្សាយកម្ពុជា ដោយមិនចាំបាច់ចំណាយលុយ ទៅជួលគេផ្សាយនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកចិត្តឱ្យទូលាយក្នុងការទទួលមតិរិះគន់ ក្នុងន័យស្ថាបនា ដើម្បីកែសម្រួល និងកែលម្អបរិយាកាស ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ រាប់តាំងពីនៅច្រកទ្វារអន្តរជាតិ (ទាំងផ្លូវទឹក, ផ្លូវគោក និងផ្លូវអាកាស) បញ្ហាអន្តោប្រវេសន៍ និងផ្នែកពាក់ព័ន្ធនានា ដើម្បីបង្ហាញភាពជាខ្មែរ និងស្នាមញញឹមខ្មែរ តាំងពីពេល ភ្ញៀវទេសចរចូលមកដល់ដំបូង៕