ប្រទេសហ្វីលីពីនអាចប្រឈមមុខនឹងការគំរាមកំហែងដ៏ធំពីផែនការបើកកាសុីណូស្របច្បាប់របស់ប្រទេសថៃ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផែនការរបស់ប្រទេសថៃក្នុងការធ្វើឱ្យកាស៊ីណូក្លាយទៅជាអាជីវកម្មស្របច្បាប់ក្នុងស្រុក ជាការគំរាមកំហែងដ៏ធំមួយដល់ប្រទេសហ្វីលីពីន ខណៈប្រទេសនេះកំពុងព្យាយាមសម្រេចមហិច្ឆិតាក្នុងការប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលល្បែងសុីសងធំជាងគេទី២របស់តំបន់អាស៊ី។

លោក Alejandro Teng ប្រធានក្រុមហ៊ុន Philippine Amusement & Gaming Corp បានអះអាងថា ប្រាក់ចំណូលសរុបពីការលេងល្បែងសុីសងរបស់ប្រទេសហ្វីលីពីនអាចកើនឡើងដល់ទំហំទឹកប្រាក់ចន្លោះពី៧,៨ពាន់លានដុល្លារទៅ៨,៣ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥នេះ ។

លោក Tengco បានមានប្រសាសន៍ឱ្យដឹងបន្តថា បើគិតពីទំហំប្រាក់ចំណូលខាងលើ នោះប្រទេសហ្វីលីពីននឹងក្លាយជាគោលដៅលេងហ្គេមធំជាងគេលេខ២នៅក្នុងតំបន់អាស៊ីនៅឆ្នាំ២០២៥ បន្ទាប់ពីតំបន់រដ្ឋបាលពិសេសម៉ាកាវរបស់ប្រទេសចិន។

ប៉ុន្តែ​ លោក​បាន​ព្រមាន​ថា “ការ​ប្រកួត​ប្រជែង​កាសុីណូនៅក្នុង​តំបន់​កំពុង​កើន​ឡើង ហើយ​ប្រទេសហ្វីលីពីន​​នឹង​អាចប្រឈមមុខនឹងហានិភ័យ ប្រសិនបើប្រទេសថៃអាចបើកដំណើរការកាសុីណូក្នុងស្រុកដោយស្របច្បាប់”។

លោក Tengco បានគូសបញ្ជាក់ទៀតថា “នេះជាការគំរាមកំហែងដ៏ធំមួយ ខណៈប្រទេសជប៉ុនក៏គ្រោងបើករមណីយដ្ឋានកាស៊ីណូនៅទីក្រុង Osaka ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយផ្សេងទៀតផងដែរ”៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here