ដោយ វល័ក្ខ
ភ្នំពេញ៖ មន្រ្តីជាន់ខេត្តកំពង់ស្ពឺបានអះអាងថា ក្រុមហ៊ុនផលិតទូរស័ព្ទ OPPO និង VIVO របស់ចិន នឹងចូលមកវិនិយោគនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ឲ្យដឹងក្នុងដំណើរទ ស្សនកិច្ចរបស់លោកទៅកាន់ក្វាង ទុងប្រទេសចិនរយៈពេលពីរថ្ងៃចាប់ផ្តើមពីថ្ងៃទី៩ ដល់ទី១០មេសានេះថា ក្រុមហ៊ុនទូរស័ព្ទចំនួន២ គឺក្រុមហ៊ុន OPPO និង VIVO នឹងចូលមកវិនិយោគនៅកម្ពុជានាពេលខាងមុខនេះ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិន ដែលកំពុងគ្របដណ្តប់ចំណែកទីផ្សារធំមួយនៅលើពិភពលោក។
-->
លោកបន្តថា“ជាមួយនឹងផែនការអភិវឌ្ឍន៍របស់ខ្លួន ក្រុមហ៊ុននេះនឹងនឹងសាងសង់អាគារកម្ពស់ ១០០ទៅ ២០០ម៉ែត្រ នៅខេត្តកំពង់ស្ពឺ ដើម្បីដំណើរការគំរោងវិនិយោគរបស់ខ្លួន”។
លោកបូរិទ្ឋ អ្នកនាំចូលទូរស័ព្ទពីក្រៅប្រទេសមកកាន់កម្ពុជាបានមានប្រសាសន៍ថា វាជារឿងល្អប្រសើរសំរាប់ប្រទេសកម្ពុជា ជាមួយវត្តមានក្រុមហ៊ុនទូរស័ព្ទចិនធំៗទាំងពីរនេះ ព្រោះវាមិនត្រឹមតែជួយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន តាមរយៈការផ្តល់ការងារដល់ប្រជាជនក្នុងស្រុក ឲ្យទទួលបានប្រាក់ចំណូលខ្ពស់។ វត្តមានក្រុមហ៊ុននេះ ក៏ជួយ ធ្វើឲ្យមានការរីកចម្រើនផ្នែកចំណេះដឹងបច្ចេកវិទ្យា ដល់យុវជនកម្ពុជាផងដែរ។
លោកបន្តថា “វត្តមានក្រុមហ៊ុនទាំងពីរនេះ មិនធ្វើឲ្យមានផលប៉ះពាល់ឬខាតបង់ចំណែកទីផ្សារទូរស័ព្ទ Smart Phone នៅកម្ពុជានោះទេ ដោយសារការផលិតទូរស័ព្ទប្រភេ ទនេះមិនសំរាប់តែទីផ្សារក្នុងស្រុកឡើយ”៕