បុរី​ ​ប៉េង​ ​ហួត​ ​រៀបចំ​រចនា​ខ្លោងទ្វារ​យ៉ាង​ស្រស់​ស្អាត​ដើម្បី​ទទួល​អំណរ​ឆ្នាំ​ថ្មី​

0

​ដោយ​ ​រតនៈ​

​ភ្នំពេញ​៖​ ​ពិធីបុណ្យ​ចូល​ឆ្នាំ្​ម​ថ្មី​ ​ប្រពៃណី​ជាតិខ្មែរ​ ​តែងតែ​ប្រារព្ធ​ឡើង​នា​ថ្ងៃទី១៤​ ​១៥​ ​និង១៦​ ​ខែមេសា​ជា​រៀងរាល់​ឆ្នាំ​។​ ​ដូច្នេះហើយ​ ​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី​ ​យើង​សង្កេតឃើញ​ថា​ ​នៅ​តាម​ស្ថាប័នរដ្ឋ​ ​និង​ស្ថាប័នឯកជន​មួយចំនួន​ ​បាន​រៀបចំ​តុបតែង​លំអ​ស្ថាប័ន​ខ្លួន​ដើម្បី​ទទួល​អំណរ​ទេវតា​ឆ្នាំ​ថ្មី​។​

​បើ​លោកអ្នក​បាន​ធ្វើដំណើរ​ឆ្លងកាត់​ ​ផ្លូវជាតិ​លេខ១​ ​ចំងាយ៥នាទី​ប៉ុណ្ណោះ​ពី​ស្ពាន​ព្រះមុនីវង្ស​ ​(​ច្បារអំពៅ​)​ ​នៅ​ពី​ខាងស្តាំ​ដៃ​លោកអ្នក​ប្លែកភ្នែក​ ​ពី​ការរៀបចំ​ចង្កៀងគោម​ផ្កាយ​ ​អម​ទៅ​ដោ​យក្បូ​ក្បាច់​ ​រចនា​ផ្ការំដួល​ ​ខ្មែរ​បាន​រំលេច​ឡើង​នូវ​ភាព​ស្រស់​ស្អាត​ ​នៅ​លើ​ដងផ្លូវ​អម​សងខាង​ ​ច្រក​ខ្លោងទ្វារ​ ​បុរី​ ​ប៉េង​ ​ហួត​ ​ហ្គ្រេន​ស្តា​ផ្លា​ទី​នីម​ ​(​បឹង​ស្នោ​)​ ​ដែល​បាន​តុបតែង​ជា​រៀងរាល់​ឆ្នាំ​ ​ដើម្បី​ស្វាគមន៍​បុណ្យចូលឆ្នាំ​ថ្មី​ ​និង​អ្នកធ្វើ​ដំណើរ​ឆ្លងកាត់​គ្រប់រូប​ចូល​ថតរូប​កម្សាន្ត​ ​ទុក​ជា​អនុស្សារី​យ៍​ផង​ដែរ​។​

​ស្នាដៃ​តុបតែង​ខាងលើ​នេះ​ ​កើត​ចេញពី​គំនិត​កូនខ្មែរ​ ​ ​ព្រមទាំង​រៀបចំ​ទៅតាម​រចនាបថ​ខ្មែរ​សុទ្ធសាធ​ ​ដើម្បី​សិរី​សួស្តី​ ​វិបុលសុខ​ ​សុភមង្គល​ ​ក្នុង​ឆ្នាំ​ថ្មីនេះ​៕​
​ ​

LEAVE A REPLY

Please enter your comment!
Please enter your name here