តើខុនដូប្រភេទណា ដែលលក់មិនសូវដាច់នៅក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានឱ្យដឹងថា ខុនដូដែលមានតម្លៃសមរម្យនៅទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីនមានតម្លៃចន្លោះពី២,៥លានប៉េសូទៅ៣,៥៩លានប៉េសូ(ប្រហែល៤៣.៧៦៥ដុល្លារទៅ៦២.៨៤៦ដុល្លារ)ក្នុងមួយយូនីត។

ជាមួយគ្នានេះ ខុនដូលំដាប់មធ្យមកម្រិតទាប (lower mid-income) មានតម្លៃចាប់ពី៣,៦លានប៉េសូទៅ៦,៩៩លានប៉េសូ(ប្រហែល៦៣.០២១ដុល្លារទៅ១២២.៣៦៥ដុល្លារ)ក្នុងមួយយូនីត។

ចំណែក ខុនដូលំដាប់មធ្យមកម្រិតខ្ពស់មានតម្លៃចន្លោះពី៧លានប៉េសូទៅ១១,៩៩លានប៉េសូក្នុងមួយយូនីត។ចំនួនខុនដូប្រភេទនេះបានគ្របដណ្តប់ចំណែក២៥ភាគរយនៃចំនួនខុនដូលក់មិនទាន់ដាច់សរុបប្រហែល២៦.៣០០យូនីតនៅក្នុងទីក្រុងម៉ានីល។

ទន្ទឹមនឹងនេះ ខុនដូប្រណីតនៅរដ្ឋធានីម៉ានីលមានតម្លៃចាប់ពី២០លានប៉េសូឡើងទៅ(ប្រហែល៩៩៨.០៨៤ដុល្លារអាមេរិក) ក្នុងមួយយូនីត។ចំនួនខុនដូប្រណីតមានចំណែកត្រឹមតែ២ភាគរយប៉ុណ្ណោះនៃចំនួនខុនដូលក់មិនដាច់សរុប។

ជាមួយគ្នានោះ តម្លៃខុនដូនៅក្នុងរដ្ឋធានីម៉ានីលមានកម្រិតខុសៗគ្នា អាស្រ័យទៅតាមទីតាំង។

តួយ៉ាង ខុនដូនៅក្នុងតំបន់សំខាន់ៗ ដូចជា ខុនដូនៅតំបន់ពាណិជ្ជកម្មកណ្តាល Makati (CBD)មានតម្លៃជាមធ្យមចំនួន៣៩៩.០០០ប៉េសូក្នុងមួយម៉ែត្រការ៉េ ខណៈខុនដូនៅតំបន់ Fort Bonifacio មានតម្លៃជាមធ្យមចំនួន៣៥២.០០០ប៉េសូក្នុងមួយម៉ែត្រការ៉េ។

ចំណែក ខុនដូនៅតំបន់ Rockwell មានតម្លៃជាមធ្យមចំនួន៥៥៤.០០០ប៉េសូក្នុងមួយម៉ែត្រការ៉េ។ ស្របពេលដែលអ្នកអភិវឌ្ឍន៍ផ្តោតលើការលក់ខុនដូដែលមានស្រាប់ នោះការបើកដំណើរការលក់ខុនដូថ្មីអាចនឹងបន្តធ្លាក់ចុះ រហូតទាល់តែតម្រូវការខុនដូស្ទុះងើបឡើងវិញ៕ប្រភព: Bilyonaryo Business News៕

LEAVE A REPLY

Please enter your comment!
Please enter your name here