ដោយៈ ម៉ាណា
កំពតៈ ប្រសិនជាគ្មានការប្រែប្រួលទេនោះ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធកំពង់ផែទេសចរណ៍អន្តរជាតិនាថ្ងៃទី៣ មេសាខាងមុខ។
ជាមួយគ្នានេះ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធី សម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិកំពត កាលពីថ្ងៃទី២៤ មិនាកន្លងមកនេះ។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យលើវឌ្ឍនភាព និងការត្រៀមលក្ខណៈ នៃការរៀបចំពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី៣ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕