ខេត្ត​កំពង់ស្ពឺ​នឹង​មាន​រោងចក្រ​ផលិត​សម្ភារៈ​សម្រាប់​កុមារ​តម្លៃ​ ​២,៩លាន​ដុល្លារ​

0
CDC អនុម័ត​គម្រោង​វិនិយោគ
អគារ CDC មើលពីលើលំហ។ រូបថត៖ សហការី

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ ​SUPERIOR​ ​INFLATABLES​ ​(​CAMBODIA​)​ ​CO​.​,​LTD.មាន​ទុន​ ​២,៩លាន​ដុល្លារ​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សម្រាប់​ក្មេង​លេង​គ្រប់​ប្រភេទ​នៅ​ខេត្ត​កំពង់ស្ពឺ​។​

​យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ហ្វេ​សបុ​ក​ផ្លូវការ​របស់​ ​CDC​ ​កាលពី​ថ្ងៃទី​ ​១៧​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​ម្សិលមិញ​នេះ​ថា​ ​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សម្រាប់​ក្មេង​លេង​គ្រប់​ប្រភេទ​ ​របស់​ក្រុមហ៊ុន​ ​“​SUPERIOR​ ​INFLATABLES​ ​(​CAMBODIA​)​ ​CO​.​,​LTD​.​”​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បានសម្រេច​ចេញ​ ​“​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​”​ ​ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ខ្វាវ​ ​ឃុំ​រកា​រកោះ​ ​ស្រុក​គងពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​២៤១កន្លែង​។​

​លោក​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្ត​កំពង់ស្ពឺ​ធ្លាប់​បាន​ប្រាប់​គេហទំព័រ​ ​propertyaea.asia​ ​កន្លងមក​ថា​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ខេត្ត​កំពង់ស្ពឺ​ ​បាន​និង​កំពុង​ពង្រីក​វិសាលភាព​ផ្នែក​សេដ្ឋកិច្ច​ ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​ ​ពោល​គឺ​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ទៅលើ​ការ​វិនិយោគ​ក្នុង​រូបភាព​ជា​រោងចក្រ​ ​សហ​គ្រាស​ធំៗ​ ​ជាច្រើន​ទីតាំង​។​ ​

​លោក​បាន​សម្ដែង​ការ​សាទរ​ផង​ដែរ​ថា​ ​ជាមួយនឹង​កំណើន​នៃ​ចំនួន​រោងចក្រ​ ​សហគ្រាស​ ​ក៏ដូចជា​សិប្បកម្ម​នានា​ ​ដែល​កំពុង​មាន​សកម្មភាព​នា​ពេល​បច្ចុ​ ​ប្ប​ន្ន​នេះ​ ​វា​ពិតជា​មាន​សារសំខាន់​បំផុត​ ​ក្នុង​ការចូលរួម​ចំណែក​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ​ ​ក៏ដូចជា​ផ្តល់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ​និង​អ្នក​ចំណាកស្រុក​មក​ពី​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗ​ផង​ដែរ​ ​។​



​ជាមួយគ្នា​នេះ​ ​លោក​ ​វ៉ី​ ​សំណាង​ ​ថា​ ​ក្នុងនាម​លោក​ជា​អ​ជ្ញា​ធរ​ ​និង​ជា​អភិបាល​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ​លោក​បាន​បង្ហាញ​ពី​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ​ចំពោះ​បណ្តា​អ្នក​វិនិយោគ​គ្រប់​ជាតិសាសន៍​ទាំងអស់​ ​ដែល​មានបំណង​មក​បណ្តាក់​ទុន​ ​ដោយ​ដាក់​ទីតាំងនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​យ៉ាង​រីករាយ​ ​ជាមួយនឹង​ការ​យកចិត្ត​ទុកដាក់​ ​ក្នុង​ការចូលរួម​ចំណែក​សម្រួល​ ​ផ្តល់​សេវា​សាធារណៈ​ងាយស្រួល​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here