ដោយនៅ ស៊ីវុត្ថា
ភ្នំពេញ៖ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ គឺជាឯកសារផ្លូវការមួយ ប្រើដើម្បីបញ្ជាក់ ពីប្រភពដើមទំនិញ ដែលបានផលិត ឬបានទទួលទាំងស្រុង នៅក្នុងប្រទេសមួយ។ ជាទូទៅឯកសារនេះ គឺជាផ្នែកស្នូល នៃឯកសារ នាំចូល ដែលប្រទេសនាំចូលបានតម្រូវ។
នៅពេលអនុវត្តទម្រង់ការទាំងឡាយ សម្រាប់នាំចេញទំនិញ ក្រោមប្រព្រឹត្តិកម្ម អនុគ្រោះ អ្នកនាំចេញឬតំណាងទទួលសិទ្ធិរបស់ខ្លួន ត្រូវដាក់ពាក្យជាលាយលក្ខណ៍អក្សរ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញដោយភ្ជាប់មកជាមួយ នូវឯកសារគាំទ្រ ត្រឹមត្រូវ ដែលបង្ហាញថា ទំនិញដែលត្រូវនាំចេញ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចេញ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។
វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ មានពីរប្រភេទគឺ មិនទទួលបានភាពអនុគ្រោះពន្ធ និងទទួលបានភាពអនុគ្រោះពន្ធ។
ប្រទេសដែលតម្រូវឲ្យមានវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ។ កម្ពុជា វិញ្ញាបនបត្របញ្ជាក់ ប្រភពដើមទំនិញ ទទួលបានអត្រាពន្ធអនុគ្រោះក្នុងទម្រង់ផ្សេងៗ ដូចជា៖
• អាស៊ាន-អូស្រ្តាលី-ញ៉ូវហ្សីលែន៖ វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ ទម្រង់ AANZ។
• ចិន: វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ AC
• ឥណ្ឌា: វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ AI
• កូរ៉េ: វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ AK
• ជប៉ុន: វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ AJ
• វៀតណាម: វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ S
• ប្រព័ន្ធអនុគ្រោះទូទៅ ផ្នែកពាណិជ្ជកម្ម (LDC និង LLDC): វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ A។
• អត្រាពន្ធមិនអនុគ្រោះអាចចេញបាន ដោយប្រើ វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ ទម្រង់N ៕