ទីផ្សារសណ្ឋាគារនៅកម្ពុជាបង្ហាញសញ្ញាវិជ្ជមានជាមួយកំណើនភ្ញៀវទេសចរណ៍អន្តរជាតិ

0

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ ទៅផ្សារសណ្ឋាគារ ក្នុងវិស័យបដិសណ្ឋារកិច្ចកម្ពុជា បង្ហាញសញ្ញាសុទិដ្ឋិនិយម ដោយសារកំណើននៃការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិ។

យោងតាមការសិក្សាថ្មីមួយ ដែលចេញផ្សាយដោយក្រុមហ៊ុនអន្តរជាតិCBRE Cambodiaបានបង្ហាញឲ្យដឹងក្នុងសប្តាហ៍នេះថា លំហូរភ្ញៀវទេសចរណ៍បរទេស ចូលមកកាន់ប្រទេសកម្ពុជា សម្រេចបានចំនួន១,២៦លាននាក់ ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៥នេះ ហក់ឡើង២៧,៩ភាគរយ បើធៀបនឹងរយៈពេល២ខែដំបូងដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលបានបញ្ជាក់ថា ជាមួយនឹងការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍ សណ្ឋា​គារថ្មីចំនួនជាង៥០០បន្ទប់ ត្រូវបានចាក់បញ្ចូ​លទៅកាន់ទីផ្សារក្នុងត្រីមាសទី១ ឆ្នាំនេះ ខណៈការស្នាក់នៅបន្ទប់សណ្ឋាគារផ្កាយ៥ នៅរាជធានីភ្នំពេញមានតម្លៃជាមធ្យមចំនួន៣២៩ដុល្លារក្នុងមួយយប់។

“តម្រូវការសណ្ឋាគារត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈព្រលានយន្តហោះអន្តរជាតិតេជោ គ្រោងនឹងបើកដំណើរការ នៅខែកក្កដាខាងមុខ រួមជាមួយនឹងគំនិតផ្តួចផ្តើមនានា រវាងរដ្ឋាភិបាលកម្ពុជាជាមួយវិស័យឯកជន ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ នៅរាជធានីភ្នំពេញ”៕នេះបើយោងតាមរបាយការណ៍ដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here